ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ៖ សម្រាប់អ្នកទាំងអស់ដែលបង្រៀននៅគេហដ្ឋាន និងសាសនាចក្រ សេចក្តីផ្ដើម សារលិខិតមកពីគណៈប្រធានទីមួយធនធាននេះអាចក្លាយជាមគ្គទេសក៍របស់អ្នកដើម្បីរៀនអំពីរបៀបដែលព្រះអង្គសង្គ្រោះបានបង្រៀន ។ នៅពេលអ្នកព្យាយាមបង្រៀនតាមរបៀបរបស់ទ្រង់ នោះទ្រង់នឹងជួយអ្នកឲ្យក្លាយជាគ្រូបង្រៀនដែលទ្រង់ជ្រាបថាអ្នកអាចប្រែក្លាយបាន ។ គោលបំណងនៃ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះគោលការណ៍នានាដែលបានពិពណ៌នានៅក្នុងធនធាននេះ អាចជួយគ្រូបង្រៀនដំណឹងល្អគ្រប់រូបឲ្យបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ ទិដ្ឋភាពទូទៅនៃការបង្រៀនដូចជាព្រះគ្រីស្ទគោលការណ៍នានាដែលបានពិពណ៌នានៅក្នុងធនធាននេះ អាចជួយគ្រូបង្រៀនដំណឹងល្អគ្រប់រូបឲ្យបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ ផ្នែកទី ១ ៖ ផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ ផ្នែកទី ១ ៖ ផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ បង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ មិនថាអ្នកកំពុងបង្រៀនអ្វីនោះទេមិនថាអ្នកកំពុងបង្រៀនអ្វីនោះទេ សូមចាំថាអ្នកពិតជាកំពុងតែបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងរបៀបកាន់តែប្រែក្លាយដូចជាទ្រង់ ។ ជួយសិស្សឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទគ្មានអ្វីមួយដែលអ្នកធ្វើក្នុងនាមជាគ្រូបង្រៀនដែលនឹងផ្តល់ពរដល់សិស្ស ច្រើនជាងការជួយពួកគេឲ្យស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ទាំងទ្វេនោះឡើយ ( សូមមើល យ៉ូហាន ១៧:៣ ) ។ ផ្នែកទី ២ ៖ គោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ ផ្នែកទី ២ ៖ គោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ ស្រឡាញ់អស់អ្នកដែលអ្នកបង្រៀននៅពេលសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះមាននៅក្នុងចិត្តរបស់ពួកយើង នោះយើងព្យាយាមគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីជួយអ្នកដទៃរៀនអំពីព្រះគ្រីស្ទ ហើយមករកទ្រង់ ។ សេចក្តីស្រឡាញ់ក្លាយជាការជំរុញចិត្តសម្រាប់ការបង្រៀនរបស់យើង ។ បង្រៀនដោយព្រះវិញ្ញាណនៅពេលអ្នកបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ នោះអ្នកអាចមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយអ្នក ដើម្បីណែនាំអ្នក ហើយថ្លែងទីបន្ទាល់អំពីសេចក្តីពិត ទៅកាន់គំនិត និងចិត្តនៃអស់អ្នកដែលអ្នកបង្រៀន ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨:២ ) ។ បង្រៀនគោលលទ្ធិអ្នកអាចបង្រៀនដោយអនុភាព ដូចព្រះអង្គសង្គ្រោះបានបង្រៀន តាមរយៈការបង្រៀនគោលលទ្ធិរបស់ព្រះវរបិតា ។ អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍នៅពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ នោះយើងអញ្ជើញអស់អ្នកដែលយើងបង្រៀនឲ្យ សូម រក និងគោះ—នោះនឹងឃើញ ( សូមមើល ម៉ាថាយ ៧:៧–៨ ) ។ ផ្នែកទី ៣ ៖ ជំនួយ និងយោបល់អនុវត្តជាក់ស្តែង ផ្នែកទី ៣ ៖ ជំនួយ និងយោបល់អនុវត្តជាក់ស្តែង យោបល់នានាសម្រាប់មជ្ឈដ្ឋានបង្រៀនផ្សេងៗ និងសិស្សចម្រុះវគ្គនេះផ្តល់យោបល់បន្ថែមដែលមានលក្ខណៈជាក់លាក់ចំពោះសិស្សចម្រុះ និងមជ្ឈដ្ឋានបង្រៀនផ្សេងៗ ។ គំរូនៃគម្រោងផែនការមេរៀននេះគឺជាឧទាហរណ៍មួយនៃគម្រោងផែនការមេរៀន ។ ការកែលម្អឲ្យបានប្រសើរឡើងក្នុងនាមជាគ្រូបង្រៀនដូចជាព្រះគ្រីស្ទ—ការវាយតម្លៃផ្ទាល់ខ្លួនក្នុងនាមជាគ្រូបង្រៀន យើងគួរវាយតម្លៃភាពខ្លាំង និងភាពខ្សោយរបស់យើងជាទៀងទាត់ ដើម្បីយើងអាចកែលម្អសមត្ថភាពរបស់យើងក្នុងការជួយដល់សិស្ស ឲ្យស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងប្រែកាន់តែដូចទ្រង់ ។ សម្រាប់ថ្នាក់ដឹកនាំ—ការជួយគ្រូបង្រៀនឲ្យទទួលជោគជ័យនៅពេលអ្នកជួបជាមួយគ្រូបង្រៀន សូមពិចារណាអំពីរបៀបនានាដើម្បីពង្រឹង និងលើកទឹកចិត្តពួកគេដោយសន្តានចិត្តល្អ និងមានអំណរគុណសម្រាប់ការបម្រើដែលពួកគេបានធ្វើ ។