ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
សារលិខិត​មក​ពី​គណៈ​ប្រធាន​ទី​មួយ


« សារលិខិត​មក​ពី​គណៈ​ប្រធាន​ទី​មួយ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​ក្នុង​គេហដ្ឋាន និង​សាសនាចក្រ ( ឆ្នាំ ២០២២ )

« សារលិខិត​មក​ពី​គណៈ​ប្រធាន​ទី​មួយ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

សារលិខិត​មក​ពី​គណៈ​ប្រធាន​ទី​មួយ

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់

ឱ​​វា​ជា​ឱកាស​ដ៏​រុងរឿង​មួយ​ដែល​អ្នក​មាន​ដើម្បី​បង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ! មិន​ថា​អ្នក​មាន ឬ​គ្មាន​ការ​ហៅ​បម្រើ​ជាក់លាក់​ដើម្បី​បង្រៀន​ក៏​ដោយ ក៏​អ្នក គឺជា គ្រូបង្រៀន​មួយ​រូប​ដែរ ។ ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​គ្រូប​ង្រៀន​ដ៏​កំពូល នោះ​អ្នក​មាន​ឱកាស​ដើម្បី​ចែកចាយ​ពន្លឺ​របស់​ទ្រង់​នៅ​ទីណា​ដែល​អ្នក​ទៅ—នៅក្នុងគេហដ្ឋាន ព្រះវិហារ នៅពេល​អ្នក​ផ្តល់​ការងារបម្រើ​ដល់​អ្នកដទៃ និង​ក្នុង​ចំណោម​មិត្ត​ភក្តិ​របស់​អ្នក ។ ការបង្រៀន​ដំណឹងល្អ​គឺ​ជា​ទំនុកចិត្ត​ដ៏ពិសិដ្ឋ​មួយ ។ វា​ជា​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​វា​ដំណើរការ​បាន​យ៉ាង​ល្អ​បំផុត នៅពេល​យើង​ធ្វើ​កិច្ចការ​នេះ​តាម​របៀប​របស់​ទ្រង់ ។

យើង​អញ្ជើញ​អ្នក​ឲ្យ​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ដែល​ទ្រង់​បាន​បង្រៀន​ដំណឹង​ល្អ ។ សូម​សិក្សា​ព្រះបន្ទូល សកម្មភាព និង​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ព្យាយាម​ធ្វើ​តាម​ទ្រង់​ឲ្យ​កាន់ខ្លាំង ។​ ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ អាច​ធ្វើ​ជា​មគ្គទេសក៍​របស់​អ្នក​បាន ។

គណៈប្រធាន​ទីមួយ