ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
គោលបំណង​នៃ​ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ


« គោលបំណង​នៃ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​គេហដ្ឋាន និង​សាសនាចក្រ ( ឆ្នាំ ២០២២ )

« គោលបំណង​នៃ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ

គោលបំណង​នៃ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

គោលការណ៍​នានា​ដែល​បាន​ពិពណ៌នា​នៅក្នុង​ធនធាន​នេះ អាច​ជួយ​គ្រូបង្រៀន​ដំណឹងល្អ​គ្រប់​រូបឲ្យ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ។ នោះ​គឺ​រួម​ទាំង​មាតាបិតា បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន និង​បុគ្គល​គ្រប់​រូប​ដែល​មាន​ការហៅ​ម្រើ​ក្នុង​សាសនា​ចក្រ ដែល​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​បង្រៀន ។

អ្នក​អាច​សិក្សា​ធនធាន​នេះ​ដោយ​ខ្លួន​ឯង ឬ​ប្រើប្រាស់​វា​ជា​មគ្គទេសក៍​ក្នុង​ការពិភាក្សា​ជាមួយ​អ្នកដទៃ អំពី​របៀប​ដើម្បី​ប្រែក្លាយ​ជា​គ្រូបង្រៀន​មួយ​រូប​កាន់តែ​ប្រសើរ​ឡើង ។ ឧទាហរណ៍ ធនធាន​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ការប្រជុំ​គណៈប្រធាន ការប្រជុំ​ក្រុម​ប្រឹក្សាវួដ ឬ​ស្តេក ការប្រជុំ​បុគ្គលិក​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន និង​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន ( សូមមើល « សម្រាប់​អ្នក​ដឹកនាំ—ការជួយ​គ្រូបង្រៀន​ឲ្យ​ទទួល​ជោគជ័យ » ) ។

របៀប​ដែល​ធនធាន​នេះ​ត្រូវបាន​រៀបចំ​ឡើង

ផ្នែក​ទី ១ សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការផ្តោត​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នៅគ្រប់ពេល​ដែល​យើង​បង្រៀន​គោលការណ៍​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ ផ្នែក​នេះ​ពិពណ៌នា​អំពី អ្វី ដែល​យើង​បង្រៀន ។

ផ្នែក​ទី ២ សង្កត់​ធ្ងន់​អំពី​គោលការណ៍​ទាំងឡាយ​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ។ ផ្នែក​នេះ​ពិពណ៌នា​អំពី របៀប ដែល​យើង​បង្រៀន ។

ផ្នែក​ទី ៣ ផ្តល់​យោបល់​អនុវត្ត​ជាក់ស្តែង​ដើម្បី​ជួយ​គ្រូបង្រៀន​ឲ្យ អនុវត្ត គោលការណ៍​ទាំងឡាយ​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ។