« ទិដ្ឋភាពទូទៅនៃការបង្រៀនដូចជាព្រះគ្រីស្ទ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ២០២២ )
ទិដ្ឋភាពទូទៅនៃការបង្រៀនដូចជាព្រះគ្រីស្ទ
Teaching in the Savior’s Way | Overview | Dieter F. Uchtdorf
តារាងខាងក្រោមនេះផ្តល់នូវទិដ្ឋភាពទូទៅមួយអំពីគោលការណ៍ទាំងឡាយដែលបានបង្រៀននៅក្នុងធនធាននេះ ។
ផ្តោតលើព្រះយេស៊ូវគ្រីស្ទ
បង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ មិនថាអ្នកកំពុងបង្រៀនអ្វីនោះទេ
-
សង្កត់ធ្ងន់ទៅលើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ស្វែងរកនិមិត្តសញ្ញានានាដែលធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
ជួយសិស្សឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទ
-
ជួយសិស្សឲ្យស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតពួកគេ ។
-
ជួយសិស្សឲ្យពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ជួយសិស្សឲ្យមានចេតនាព្យាយាមប្រែក្លាយឲ្យកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ។
គោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ
ស្រឡាញ់អស់អ្នកដែលអ្នកបង្រៀន
-
សូមមើលសិស្សតាមរបៀបដែលព្រះទតទៅលើពួកគេ ។
-
ព្យាយាមស្គាល់ពួកគេ—យល់អំពីកាលៈទេសៈ តម្រូវការ និងកម្លាំងរបស់ពួកគេ
-
អធិស្ឋានសម្រាប់ពួកគេដោយប្រើឈ្មោះរបស់ពួកគេ ។
-
បង្កើតបរិយាកាសសុវត្ថិភាពមួយ ជាកន្លែងដែលមនុស្សទាំងអស់ត្រូវបានគេគោរព ហើយដឹងថា ការរួមចំណែករបស់ពួកគេត្រូវបានឲ្យតម្លៃ ។
-
ស្វែងរករបៀបសមរម្យនានាដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់អ្នក ។
បង្រៀនដោយព្រះវិញ្ញាណ
-
រៀបចំខ្លួនអ្នកខាងវិញ្ញាណ ។
-
ត្រៀមខ្លួនឲ្យរួចស្រេចជានិច្ច ក្នុងការឆ្លើយតបទៅនឹងការបំផុសគំនិតខាងវិញ្ញាណអំពីសេចក្តីត្រូវការរបស់សិស្ស ។
-
បង្កើតបរិយាកាស និងឱកាសសម្រាប់សិស្សដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេ ។
-
ជួយសិស្សឲ្យស្វែងរក ទទួលស្គាល់ និងធ្វើសកម្មភាពស្របតាមវិវរណៈផ្ទាល់ខ្លួន ។
-
ថ្លែងទីបន្ទាល់ជារឿយៗ ហើយអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។
បង្រៀនគោលលទ្ធិ
-
រៀនគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់ខ្លួនឯង ។
-
បង្រៀនចេញមកពីព្រះគម្ពីរ និងប្រសាសន៍នៃព្យាការីថ្ងៃចុងក្រោយ ។
-
ជួយសិស្សឲ្យស្វែងរក ទទួលស្គាល់ និងយល់សេចក្តីពិតនៅក្នុងព្រះគម្ពីរ ។
-
ផ្តោតលើសេចក្តីពិតដែលដឹកនាំទៅរកការប្រែចិត្តជឿ និងស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
-
ជួយសិស្សឲ្យរកឃើញទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងគោលលទ្ធិរបស់ព្រះគ្រីស្ទ ។
អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍
-
ជួយសិស្សឲ្យទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ ។
-
លើកទឹកចិត្តសិស្សឲ្យស្គាល់ព្រះអង្គសង្គ្រោះតាមរយៈការសិក្សាដំណឹងល្អប្រចាំថ្ងៃ ។
-
អញ្ជើញសិស្សឲ្យរៀបចំខ្លួនដើម្បីរៀនសូត្រ ។
-
លើកទឹកចិត្តសិស្សឲ្យចែកចាយសេចក្តីពិតដែលពួកគេកំពុងរៀន ។
-
អញ្ជើញសិស្សឲ្យរស់នៅតាមអ្វីដែលពួកគេកំពុងរៀន ។