ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៣០ ខែ ឧសភា–ថ្ងៃទី ៥ ខែ មិថុនា ។ ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ ៖ « នោះ​ទ្រង់​ក៏​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ »


« ថ្ងៃទី ៣០ ខែ ឧសភា–ថ្ងៃទី ៥ ខែ មិថុនា ។ ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ ៖ ‹ នោះ​ទ្រង់​ក៏​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៣០ ខែ ឧសភា–ថ្ងៃទី ៥ ខែ មិថុនា ។ ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

ដេបូរ៉ា​ជាមួយ​​ពលទ័ព

រចនារូបភាព​ដេបូរ៉ា​ដឹកនាំ​កងទ័ព​​អ៊ីស្រាអែល​ © Lifeway Collection/បាន​ទទួល​អាជ្ញា​បណ្ណ​មកពី goodsalt.com

ថ្ងៃទី ៣០ ខែ ឧសភា–ថ្ងៃទី ៥ ខែ មិថុនា

ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦

« នោះ​ទ្រង់​ក៏​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ »

បទគម្ពីរ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពិចារណា​ពី​របៀប​ដែល​ដំណើរ​រឿង​​បងប្អូន​អាន​នៅ​ក្នុង​ពួកចៅហ្វាយ​ជួយ​បងប្អូន​ឲ្យ​ខិត​ជិត​ទ្រង់ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

យើង​ទាំងអស់​គ្នា​ដឹង​ពី​ការ​ធ្វើ​កំហុស ទទួល​អារម្មណ៍​មិន​ល្អ​អំពី​រឿង​នោះ រួចហើយ​ប្រែ​ចិត្ត ហើយ​តាំងចិត្ត​ផ្លាស់ប្ដូរ​របៀប​របស់​យើង ។ ប៉ុន្តែ​នៅ​ក្នុង​ករណី​មួយ​ចំនួន​យើង​ភ្លេច​ការតាំងចិត្ត​របស់​យើង​កាល​ពី​មុន ហើយ​ពេល​យើង​ជួប​នឹង​ការ​ល្បួង យើង​ប្រហែល​ជា​ឃើញ​ខ្លួន​ឯង​ធ្វើ​កំហុស​ម្ដង​ទៀត ។ គំរូ​ដ៏​ខ្លោច​ផ្សារ​នេះ​ជា​បទពិសោធន៍​របស់​សាសន៍​អ៊ីស្រាអែល​ដែល​បាន​ពិពណ៌នា​នៅក្នុង​គម្ពីរ​ពួកចៅហ្វាយ ។ ដោយ​បាន​ទទួល​ឥទ្ធិពល​មក​ពី​ការ​អនុវត្ត​ជំនឿ និង​ការ​ថ្វាយ​បង្គំ​របស់​សាសន៍​កាណាន—ជា​ប្រជាជន​ដែល​ពួកគេ​គួរ​តែ​បណ្ដេញ​ចេញ​ពី​ដែនដី—នោះ​សាសន៍​អ៊ីស្រាអែល​បាន​បំពាន​លើ​សេចក្ដី​សញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះអម្ចាស់ ហើយ​បាន​ងាក​ចេញ​ពី​ការ​ថ្វាយ​បង្គំ​ទ្រង់ ។ ជា​លទ្ធផល ពួកគេ​បាន​បាត់បង់​ការ​ការពារ​របស់​ទ្រង់ ហើយ​បាន​ធ្លាក់​ចូល​ក្នុង​សេវកភាព ។ ហើយ​រាល់​ពេល​ដែល​រឿង​នេះ​បាន​កើត​ឡើង នោះ​ព្រះអម្ចាស់​បាន​ប្រទាន​ឱកាស​ដល់​ពួកគេ​ដើម្បី​ប្រែ​ចិត្ត ហើយ​តាំង​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ ជា​មេ​ទ័ព​ដែល​ហៅថា « ចៅហ្វាយ » ។ មិន​មែន​ពួកចៅហ្វាយ​ទាំងអស់​នៅ​ក្នុង​គម្ពីរ​ពួកចៅហ្វាយ​សុទ្ធ​តែ​ជា​មនុស្ស​សុចរិត​នោះ​ទេ ប៉ុន្តែ​ពួកគេ​មួយ​ចំនួន​បាន​អនុវត្ត​សេចក្ដី​ជំនឿ​ដ៏​ធំ​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​កូនចៅ​អ៊ីស្រាអែល ហើយ​ស្ដារ​ពួកគេ​ឡើង​វិញ​ទៅ​កាន់​ទំនាក់ទំនង​សេចក្ដី​សញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះអម្ចាស់ ។ ដំណើរ​រឿង​ទាំង​នេះ​រំឭក​យើង​ថា មិន​ថា​មាន​អ្វី​ដឹកនាំ​យើង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ក៏​ដោយ ក៏​ទ្រង់​គឺជា​ព្រះ​ដ៏​ប្រោសលោះ​នៃ​អ៊ីស្រាអែល ហើយ​តែង​តែ​មាន​ព្រះទ័យ​ដើម្បី​ជួយ​សង្គ្រោះ​យើង ហើយ​ស្វាគមន៍​យើង​ឲ្យ​ត្រឡប់​មកវិញ​ជានិច្ច​ផង​ដែរ ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​ពួកចៅហ្វាយ សូម​មើល « ពួកចៅហ្វាយ » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ពួកចៅហ្វាយ ២:១–១៩; :១–១៦

ព្រះអម្ចាស់​ប្រទាន​ការ​ជួយ​សង្គ្រោះ​ពេល​ខ្ញុំ​វង្វេង ។

គម្ពីរ​ពួកចៅហ្វាយ អាច​បម្រើ​ជា​ការ​ព្រមាន​មួយ​ចំពោះ​យើង ៖ សូម្បី​បន្ទាប់​ពី​យើង​ដក​ពិសោធន៍​នូវ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង​ក្ដី ក៏​វា​អាច​ធ្វើ​ឲ្យ​ចាក​ឆ្ងាយ​ផង​ដែរ ។ គម្ពីរ​នេះ​ក៏​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​ចាក​ឆ្ងាយ​ផង​ដែរ ដោយសារ​ព្រះអម្ចាស់​ប្រទាន​ផ្លូវ​មួយ​ដើម្បី​ត្រឡប់​មក​វិញ ។ ឧទាហរណ៍ នៅពេល​បងប្អូន​អាន ពួកចៅហ្វាយ ២:១–១៩ សូម​រក​មើល​សកម្មភាព​ដែល​បាន​ដឹកនាំ​សាសន៍​អ៊ីស្រាអែល​ចេញ​ឆ្ងាយ​ពី​ព្រះអម្ចាស់ និង​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​សង្គ្រោះ​ពួកគេ ។ តើ​ខគម្ពីរ​ទាំង​នេះ​បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ ? តើ​បងប្អូន​អាចធ្វើ​អ្វីខ្លះ​ដើម្បី​បន្ត​មាន​ភាព​ស្មោះត្រង់​កាន់​តែ​ខ្ជាប់ខ្ជួន​ចំពោះ​ទ្រង់ ?

បងប្អូន​នឹង​រក​ឃើញ​គំរូ​នៃ​ការ​បះបោរ ទុក្ខសោក និង​ការ​ជួយ​សង្គ្រោះ​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ក្នុង​គម្ពីរ​ពួកចៅហ្វាយ ( សូមមើល​ជា​ពិសេស ជំពូក​ទី ៣, , និង១៣ ) ។ នៅពេល​បងប្អូន​អាន​គម្ពីរ​ពួកចៅហ្វាយ សូម​ពិចារណា​ពី​អ្វី​ដែល​ពួកចៅហ្វាយ​បាន​ធ្វើ​ដើម្បី​ជួយ​សង្គ្រោះ​អ៊ីស្រាអែល និង​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ជួយ​បងប្អូន ពេល​បងប្អូន​ត្រូវការ​ការ​ជួយ​សង្គ្រោះ ។

ឧទាហរណ៍​ដ៏​ល្អ​មួយ​នៃ​មនុស្ស​ម្នាក់​ដែល​បាន​ជួយ​សង្គ្រោះ​អ៊ីស្រាអែល​គឺ​ដេបូរ៉ា ។ សូម​អាន​អំពី​នាង​នៅ​ក្នុង ពួកចៅហ្វាយ ៤:១–១៦ ហើយ​កត់​ចំណាំ​ពី​ឥទ្ធិពល​ដែល​នាង​មាន​ចំពោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​នាង ។ តើ​ពាក្យ​សម្ដី ឬ​សកម្មភាព​របស់​ដេបូរ៉ា​អ្វី​ខ្លះ​​ដែល​បង្ហាញ​បងប្អូន​ថា នាង​មាន​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ ? តើ​បងប្អូន​គិត​ថា​ដូបេរ៉ា​ចង់​មាន​ន័យ​យ៉ាង​ដូចម្ដេច​តាមរយៈ​សំណួរ​របស់​នាង​នៅ​ក្នុង ខទី ១៤ ៖ ថា​តើ​មិន​មែន « ព្រះយេហូវ៉ា​ទ្រង់​បាន​ចេញ​នាំ​មុខ​អ្នក » ទេ​ឬ ?

សូមមើល​ផងដែរ អាលម៉ា ៧:១៣; គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៤:៨៧–៨៨ ។

ពួកចៅហ្វាយ ២:១៣

តើ​នរណា​ជា​ព្រះបាល និង​ព្រះ​អាសថារ៉ូត ?

ព្រះបាល​គឺជា​ព្រះ​ខ្យល់​នៃ​សាសន៍​កាណាន ហើយ​ព្រះ​អាសថារ៉ូត​គឺជា​ទេពធីតា​នៃ​ភាព​ឧត្តម​របស់​សាសន៍​កាណាន ។ ការ​ថ្វាយ​បង្គំ​ព្រះទាំង​ពីរ​អង្គ​នេះ​បង្ហាញ​ថា​ឧត្តមភាព​របស់​ដែនដី និង​ប្រជាជន​មាន​សារៈសំខាន់​យ៉ាង​ណា​ចំពោះ​សាសន៍​កាណាន ។ វិធី​ដែល​ប្រជាជន​នេះ​បាន​ថ្វាយ​បង្គំ​ព្រះទាំង​នេះ និង​ព្រះ​ក្លែង​ក្លាយ​ផ្សេង​ទៀត—ពេលខ្លះ រួម​ទាំង​ភាព​អសីលធម៌​ខាង​ផ្លូវ​ភេទ និង​ការ​បូជា​ក្មេង—បាន​ធ្វើ​ឲ្យ​ព្រះអម្ចាស់​អាក់អន់​ព្រះទ័យ​យ៉ាង​ខ្លាំង ។

ពួកចៅហ្វាយ ៦–៨

ព្រះអម្ចាស់​អាច​ធ្វើ​អព្ភូតហេតុ​ពេល​ខ្ញុំ​ទុក​ចិត្ត​លើ​មាគ៌ា​របស់​ទ្រង់ ។

ដើម្បី​ទទួល​បាន​អព្ភូតហេតុ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង យើង​ត្រូវ​តែ​ទុក​ចិត្ត​លើ​មាគ៌ា​របស់​ទ្រង់ សូម្បី​តែ​ពេល​ដែល​មាគ៌ា​របស់​ទ្រង់​ហាក់​ខុស​ប្លែក​ពី​ធម្មតា​ក្ដី ។ ដំណើរ​រឿង​អំពី​គេឌាន ដែល​មាន​នៅ​ក្នុង ពួកចៅហ្វាយ ៦–៨ គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​អំពី​រឿង​នេះ ។ តើ​ព្រះអម្ចាស់​បាន​ធ្វើ​អព្ភូតហេតុ​មួយ​ពេល​ពលទ័ព​របស់​គេឌាន​បាន​យក​ឈ្នះ​នឹង​ពួក​ម៉ាឌាន​យ៉ាង​ដូច​ម្ដេច ? តើ​បងប្អូន​គិត​ថា ព្រះអម្ចាស់​កំពុង​ព្យាយាម​បង្រៀន​បងប្អូន​អំពី​អ្វីខ្លះ ? តើ​បងប្អូន​ធ្លាប់​ឃើញ​ព្រះអម្ចាស់​ធ្វើ​កិច្ចការ​របស់​ទ្រង់​តាម​របៀប​ដែល​មិន​ទំនង​ដែរ​ឬទេ ?

សូមមើល​ផងដែរ រ័សុស អិម ណិលសុន. Nelson, “With God Nothing Shall Be Impossible,” Ensign, ខែឧសភា ឆ្នាំ ១៩៨៨ ទំព័រ, ៣៣–៣៥ ។

ពួកចៅហ្វាយ ១៣–១៦

កម្លាំង​កើត​ចេញ​ពី​ភាព​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​ខ្ញុំ​ជាមួយ​នឹង​ព្រះ ។

សាំសុន​បាន​បាត់បង់​ទាំង​កម្លាំង​កាយ និង​កម្លាំង​វិញ្ញាណ​របស់​គាត់ ដោយសារ​គាត់​បាន​បំពាន​នឹង​សេចក្ដី​សញ្ញា​របស់​គាត់​ជាមួយ​នឹង​ព្រះ រួម​ទាំង​អ្នក​ដែល​បាន​អនុវត្ត​ចំៗ​ចំពោះ​សាសន៍​ន៉ាសារីត​ផង​ដែរ ( សម្រាប់​ព័ត៌មាន​អំពី​សាសន៍​ន៉ាសារីត​សូម​មើល ជនគណនា ៦:១–៦; ពួកចៅហ្វាយ ១៣:៧ ) ។ នៅពេល​បងប្អូន​អាន​ដំណើរ​រឿង​របស់​សាំ​សុន​នៅ​ក្នុង ពួកចៅហ្វាយ ១៣–១៦ សូម​ពិចារណា​ពី​សេចក្ដី​សញ្ញា​នីមួយៗ​ដែល​បងប្អូន​បាន​ធ្វើ ។ តើ​បងប្អូន​ធ្លាប់​ទទួល​បាន​ពរ​ដោយ​មាន​កម្លាំង​ដោយសារ​បងប្អូន​បាន​រក្សា​សេចក្ដី​សញ្ញា​ទាំង​នោះ​ដោយ​របៀប​ណា ? តើ​បងប្អូន​រៀន​បាន​អ្វីខ្លះ​មកពី​ដំណើរ​រឿង​របស់​សាំសុន​ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ​បន្ត​មាន​ភក្ដីភាព​ចំពោះ​សេចក្ដី​សញ្ញា​របស់​បងប្អូន​ជាមួយ​នឹង​ព្រះ ?

សាំសុន​​រុញ​សរសរ

សាំសុន​ផ្ដួល​សរសរចុះ​ក្រោម ដោយ ជេមស៍ ធិសសតថ៍ និង​អ្នក​ដទៃទៀត

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ពួកចៅហ្វាយ ២:១០ ។បន្ទាប់​ពី​យ៉ូស្វេ​បាន​ស្លាប់ ជំនាន់​បន្ទាប់​ទៀត​របស់​សាសន៍​អ៊ីស្រាអែល « មិន​បាន​ស្គាល់​ព្រះយេហូវ៉ា » ទេ ។ សូម​ពិភាក្សា​ជាមួយ​នឹង​គ្រួសារ​របស់​បងប្អូន​អំពី​របៀប​ដែល​ពួកគេ​ស្គាល់​ព្រះអម្ចាស់ និង « ការ​ដែល​ទ្រង់​បាន​សម្រេច » ដល់​ពួកគេ ។ តើ​បងប្អូន​នឹង​ប្រាកដ​ថា ចំណេះដឹង​នេះ​នឹង​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ជំនាន់​នា​ពេល​អនាគត​យ៉ាង​ដូច​ម្ដេច ?

ពួកចៅហ្វាយ ៣:៧–១០ ។ខគម្ពីរ​ទាំង​នេះ​សង្ខេប​ពី​គំរូ​មួយ​ដែល​កើត​ឡើង​ជារឿយៗ​នៅ​ក្នុង​គម្ពីរ​ពួកចៅហ្វាយ ។ នៅពេល​សមាជិក​គ្រួសារ​របស់​បងប្អូន​អាន​ខគម្ពីរ​ទាំង​នេះ ពួកគេ​អាច​កត់​សម្គាល់​ពី​អ្វី ដែល​អ៊ីស្រាអែល​បាន​ធ្វើ​ដើម្បី​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់ និង​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដើម្បី​ជួយ​សង្គ្រោះ​ពួកគេ ។ តើ​អ្វី​ទៅ ដែល​អាច​ដឹកនាំ​យើង​ឲ្យ​ភ្លេច​ព្រះអម្ចាស់ ? តើ​ទ្រង់​អាច​ជួយ​សង្គ្រោះ​យើង​តាម​របៀបណា ? តើ​យើង​អាច​ស្មោះត្រង់​កាន់តែ​ខ្ជាប់ខ្ជួន​ចំពោះ​ទ្រង់​​យ៉ាង​ដូចម្តេច ?

ពួកចៅហ្វាយ ៦:១៣–១៦, ២៥–៣០ ។គេឌាន បាន​បង្ហាញ​ភាព​ក្លាហាន​យ៉ាង​អស្ចារ្យ​នៅ​ក្នុង​ការគោរព​ចំពោះ​ព្រះអម្ចាស់ ទោះ​ជា​សកម្មភាព​របស់​គាត់​មិន​ពេញ​និយម​ក្ដី ។ តើ​ព្រះអម្ចាស់​បាន​សុំ​យើង​ឲ្យ​ធ្វើ​រឿង​អ្វីខ្លះ​ដែល​មនុស្ស​ដទៃ​អាច​មិន​យល់​ស្រប​តាម ? តើ​បន្ទូល​របស់​ព្រះអម្ចាស់​ទៅ​គេឌាន នៅ​ក្នុង ខទី ១៣–១៦ អាច​បំផុស​គំនិត​យើង​ឲ្យ​ធ្វើ​រឿង​ត្រឹម​ត្រូវ​យ៉ាង​ដូច​ម្ដេច ?

ពួកចៅហ្វាយ ៧ ។តើ​បងប្អូន​អាច​ប្រើ​ការ​សម្ដែង​មួយ ឬ​សកម្មភាព​កម្សាន្ត​ផ្សេង​ទៀត​ដើម្បី​ជួយ​គ្រួសារ​របស់​បងប្អូន​រៀន​មក​ពី​បទពិសោធន៍​នៃ​កងទ័ព​របស់​គេឌាន​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ជំពូក​នេះ​បាន​ទេ ? តើ​បន្ទូល​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជំពូក​នេះ ( ឧទាហរណ៍ សូម​មើល ខទី ២ និង ១៥ ) អាច​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​យើង​បាន​យ៉ាង​ដូច​ម្ដេច ?

ពួកចៅហ្វាយ ១៣:៥ ។សេចក្ដី​សញ្ញា​របស់​សាំសុន​ជាមួយ​នឹង​ព្រះអម្ចាស់​បាន​ផ្ដល់​កម្លាំង​ឲ្យ​គាត់ ដូចជា​សេចក្ដី​សញ្ញា​របស់​យើង​ផ្ដល់​កម្លាំង​ឲ្យ​យើង​ផង​ដែរ ។ គ្រួសារ​របស់​បងប្អូន​អាច​រីករាយ​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​មួយ​ចំនួន និង​ការ​ពិភាក្សា​ពី​របៀប​ដែល​លំហាត់​ប្រាណ​ទាំង​នោះ​អាច​ជួយ​ឲ្យ​យើង​រឹង​មាំ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​យើង​ឲ្យ​កាន់​តែ​រឹង​មាំ​ខាង​វិញ្ញាណ ? សម្រាប់​គំនិត​មួយ​ចំនួន នោះ​សមាជិក​គ្រួសារ​អាច​អាន ម៉ូសាយ ១៨:៨–១០; គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧, ៧៩ ។ តើ​ការ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង​ផ្ដល់​កម្លាំង​ខាង​វិញ្ញាណ​ដល់​យើង​តាម​របៀប​ណា ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​​លើកទឹកចិត្តឲ្យប្រើ ៖ « ព្រះ​នៃ​អ៊ីស្រាអែល » ទំនុកតម្កើង ល.រ. ៦ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

សូម​អនុវត្ត​នូវ​អ្វី​ដែល​បងប្អូន​បាន​រៀន ។ នៅពេល​បងប្អូន​សិក្សា សូម​សួរ​ខ្លួន​ឯង​ពី​របៀប​ដែល​បងប្អូន​អាច​អនុវត្ត​នូវ​អ្វី​ដែល​បងប្អូន​កំពុង​រៀន រួច​ហើយ​តាំង​ចិត្ត​ធ្វើ​វា ។ សូម​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​បងប្អូន ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ៣៥ ) ។

គេឌាន និង​ពលទ័ព

ពលទ័ព​របស់​គេឌាន ដោយ ដានីយ៉ែល អេ ល្វីស