តន្ត្រី
ព្រះ​នៃ​អ៊ីស្រាអែល


6

ព្រះ​នៃ​អ៊ីស្រាអែល

ដោយ​ទុក​ចិត្ត

១. ព្រះ​នៃ​អ៊ី​ស្រា​អែល​ជា​ក្តី​ស​ប្បាយ​នៃ​យើង

ពី​ព្រះ​អង្គ​ពួក​យើង​សូម​ព្រះ​ពរ

ពេល​ថ្ងៃ​ជា​ព​ពក​ពេល​យប់​ជា​ប​ង្គោល​ភ្លើង

ជា​ព្រះ​រំ​ដោះ​និង​ស្តេច​នៃ​យើង!

២. យើង​ដឹង​ទ្រង់​យាង​មក​ប្រ​មូល​ហ្វូង​ចៀម​នៃ​ទ្រង់

ហើយ​នាំ​គេ​ទៅ​ស៊ី​យ៉ូន​ដោយ​ស្នេហ៍

ហេតុ​អ្វី​ក៏​ត្រូវ​យំ​នៅ​ត្រង់​ច្រក​ភ្នំ​មរ​ណា

ឬ​ដើរ​នៅ​ក្នុង​ទី​រ​ហោ​ស្ថាន។

៣. យូរ​លង់​យើង​រ​សាត់​ព្រាត់​ជា​ម​នុស្ស​មាន​បាប

ហើយ​អំ​ពាវ​នាវ​រក​ទ្រង់​ក្នុង​ព្រៃ!

ស​ត្រូវ​យើង​ត្រេក​អរ​កាល​គេ​ឃើញ​យើង​សោក​សៅ

ប​ន្តិច​អ៊ី​ស្រា​អែល​នឹង​បាន​រួច។

៤. ជា​កូន​ចៅ​នៃ​ស៊ី​យ៉ូន​យើង​មាន​ដំ​ណឹង​ល្អ

ទី​ស​ម្គាល់​បាន​លេច​មក​ហើយ​ណា

កុំ​ភ័យ​ចូរ​នៅ​ស្មោះ​ព្រោះ​ន​គរ​ទុក​ឱ្យ​យើង

សេច​ក្តី​ប្រោស​លោះ​យើង​ជិត​ដល់​ហើយ។

៥. ព្រះ​ស​ង្គ្រោះ​សូម​ទ្រង់​ចែង​ចាំង​ព​ន្លឺ​ភ​ក្ត្រា

សូម​ប្រ​ទាន​ការ​លួង​លោម​ចិត្ត​ខ្ញុំ

ហើយ​សូម​ឱ្យ​ចិត្ត​ចង់​បាន​នូវ​ស្ថាន​ប​រិ​សុទ្ធ

ធ្វើ​ឱ្យ​ខ្ញុំ​មាន​ស​ង្ឃឹម​ក្នុង​ចិត្ត។

៦. ទ្រង់​ទត! ​ហើយ​ពេល​ទេវ​តា​រាប់​ម៉ឺន​អរ​សា​ទរ

ហើយ​ពល​ប​រិ​វា​ចាំ​ប​ន្ទូល

ទ្រង់​ត្រាស់!ហើយ​ព្រះ​សៀង​នឹង​ឮ​ដល់​ទី​បំ​ផុត

ជា​សំ​ឡេង​សរ​សើរ​ព្រះ​អ​ម្ចាស់៕

និពន្ធ​ទំនុក​ច្រៀង ៖ វិលលាម ដ័បបុលយូ. ហ្វែប្ស ឆ្នាំ ១៧៩២–១៨៧២ យក​លំនាំ​តាម យ៉ូសែប ស្វេន ឆ្នាំ ១៧៦១–១៧៩៦

និពន្ធ​បទភ្លេង ៖ ហ្វ្រីមេន លូវិស ឆ្នាំ ១៧៨០–១៨៩៥

និក្ខមនំ 13:21–22

នីហ្វៃ ទី ១ 22:12