តន្ត្រី
ការអធិស្ឋានដឹងគុណ


42

ការអធិស្ឋានដឹងគុណ

ដោយ​រីករាយ

១. យើងជួបជុំគ្នាទូលសូមពរជ័យនៃព្រះអម្ចាស់

ទ្រង់ផ្ចាញ់យើងដើម្បីព្រះទ័យទ្រង់បានឃើញជាក់

ឥឡូវជនអាក្រក់ជិះជាន់ឈប់ធ្វើទុក្ខទោសហើយ

ច្រៀងសរសើរដល់នាមទ្រង់ទ្រង់មិនភ្លេចរាស្ត្រទ្រង់ឡើយ។

២. ព្រះយើងទ្រង់គង់នៅក្បែរដឹកនាំយើងរួមចំណែក

តែងតាំងគាំទ្រនគរទ្រង់ដ៏ល្អអនេក

ទើបយើងអរក្រៃពេកឈ្នះចម្បាំងតាំងពីដំបូង

ទ្រង់បានគង់នៅខាងយើងសូមទ្រង់បានសិរី!

៣. យើងសូមសរសើរទ្រង់ឱ!ព្រះអង្គដ៏មានជោគជ័យ

អធិស្ឋានថាទ្រង់នឹងការពារយើងជានិច្ច

ឲ្យក្រុមជំនុំទ្រង់រួចពីក្ដីទុក្ខការបៀតបៀន

សូមនាមទ្រង់បានតម្កើង!ឲ្យយើងបានចម្រើន!

និពន្ធទំនុកច្រៀ​ង ៖ អាណុន សាសន៍ នីឌើរលែន ប្រ. ឆ្នាំ ១៦២៦ បក. ដោយ ធៀរីឌ័រ បាកកឺ ឆ្នាំ ១៨៥១–១៩៣៤

និពន្ធបទភ្លេ​ង ៖ អាណុន សាសន៍ នីឌើរលែន ប្រ. ឆ្នាំ ១៦២៥ រៀប. ដោយអែឌវឺឌ គ្រីមស្ស័រ ឆ្នាំ ១៨៣៨–១៩១៤

ទំនុកតម្កើង 100:4–5

អេសាយ 12:1–6