140 ធ្វើឲ្យវេលាមានរស្មី ដោយស្រាលៗ ១. ធ្វើឲ្យវេលាមានរស្មី កុំឲ្យវាកន្លងទៅ ធ្វើការកាលព្រះអាទិត្យរះ ដ្បិតថ្ងៃជិតអស្តង្គត យើងមិនអាចឃាំងឃាត់រស្មី ឲ្យបន្តបំភ្លឺលោក ក៏មិនអាចប្រាប់ស្រមោលខ្មៅ ឲ្យចៀសចេញបានឆ្ងាយឡើយ។ ២. វេលាផុតដូចផ្លេកបន្ទោរ វាមិនត្រឡប់ក្រោយឡើយ វាមកហើយផុតវិញយ៉ាងលឿន វាទៅតាមគន្លងវា បើយើងមិនយកចិត្តទុកដាក់ ឱកាសនឹងកន្លងផុត ដ្បិតជីវិតផុតទៅយ៉ាងលឿន វាដូចមានតែមួយថ្ងៃ។ ៣. កាលរដូវរងាដេញតាម រដូវក្តៅដ៏ប្រពៃ ក្តីអំណរយើងក៏ដូចគ្នា ទៅផុតមួយពព្រិចភ្នែក បើដូចនោះយើងត្រូវខិតខំ រៀនអ្វីថ្មីៗរាល់ថ្ងៃ ឲ្យទង្វើយើងមានប្រយោជន៍ ហើយបោះបង់ទង្វើខុស។ ៤. ធ្វើឲ្យវេលាមានរស្មី បើធ្វើដូចនេះបានសុខ ដ្បិតភាពវាងវៃនាំសុខសាន្ត បានពរច្រើនបរិសុទ្ធ ចូរប្រព្រឹត្តដោយប្រុងប្រយ័ត្ន ចូរស្មោះត្រង់ក្នុងដួងចិត្ត ព្រះនឹងស្រឡាញ់ផ្តល់ពរឲ្យ ជួយអ្នកឲ្យចេះចែកចាយ៕ និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេង ៖ រ៉ូប៊ឺត ប៊ីបៀឌ ឆ្នាំ ១៨៥៥–១៩១៦ អាលម៉ា 34:32–33 ទំនុកតម្កើង 119:60