185
ផ្ទះជាស្ថានសួគ៌លើផែនដី
ដោយឆ្លាសវៃ
១. ផ្ទះជាស្ថានសួគ៌លើផែនដី
ពេលយើងពេញដោយក្តីស្នេហ៍
នោះមានក្តីសុខនិងអំណរ
ជាពរពីស្ថានសួគ៌ា—
កក់ក្តៅចិត្តល្អសប្បុរស
មានសុវត្ថិភាពនិងផុតភ័យ—
ធ្វើឲ្យផ្ទះជាផ្នែកនៃស្ថានសួគ៌
ដែលយើងចង់បានមក។
២. គ្រួសារជិតស្និទគ្នារាល់ថ្ងៃ
យើងរក្សាពន្លឺស្នេហ៍
បម្រើទ្រង់ដោយចិត្តប្រពៃ
យើងចម្រើនក្នុងពន្លឺ
ឪពុកម្តាយបង្រៀនណែនាំ
កូនឲ្យតម្លៃនិងគោរព
ឲ្យបានដូចជាផ្ទះនៅស្ថានសួគ៌
ដែលយើងចង់រស់នៅ។
៣. អធិស្ឋានរាល់ថ្ងៃក្នុងផ្ទះ
យើងនឹងបានក្តីស្នេហ៍ទ្រង់
ស្វែងយល់បទគម្ពីរដោយស្មោះ
យើងនឹងបំប៉នគំនិត
សូមច្រៀងបទតម្កើងទ្រង់ថា៖
«បិតាសូមជួយកូនរកផ្លូវ
នាំកូនទៅផ្ទះនៅសួគ៌ាលៃ
ដែលយើងចង់រស់នៅ»៕
និពន្ធទំនុកច្រៀង ៖ ខារ៉ូលីន ហាមិលតុន ខ្លបហ្វឺ ក. ឆ្នាំ ១៩៣៦ ។ © ១៩៨៥ IRI
និពន្ធបទភ្លេង ៖ ដលបិលយូហ៊ឺប៊ឺត ខ្លបហ្វឺ ក. ឆ្នាំ ១៩៣៦ ។© ១៩៨៥ IRI
អេភេសូ 6:1–4