តន្ត្រី
ការអធិស្ឋានស្ងប់ស្ងាត់


78

ការអធិស្ឋានស្ងប់ស្ងាត់

ដោយត្រិះរិះពិចារណា

១. មានវេលាស្ងប់ស្ងាត់និងសម្រាក

មិនខ្វាយខ្វល់ពីលោកិយ

គឺនៅចំពោះព្រះអម្ចាស់ខ្ញុំ

លុតជង្គង់អធិស្ឋាន

[Chorus]

សូមចិត្តខ្ញុំតោងអធិស្ឋាន

អធិស្ឋានស្ងប់ស្ងាត់រាល់ថ្ងៃ

ទុកជាប្រយោជន៍ដល់ជីវិត

រួមដួងចិត្តខ្ញុំនិងស្ថានសួគ៌៕

២. ផ្លូវតូចចង្អៀតទៅកាន់ស្ថានសួគ៌

មានទេវតាភ្លឺត្រចះ

កំពុងច្រៀងសរសើរតម្កើងព្រះ

ដោយអធិស្ឋានខ្ជាប់ខ្ជួន

[Chorus]

សូមចិត្តខ្ញុំតោងអធិស្ឋាន

អធិស្ឋានស្ងប់ស្ងាត់រាល់ថ្ងៃ

ទុកជាប្រយោជន៍ដល់ជីវិត

រួមដួងចិត្តខ្ញុំនិងស្ថានសួគ៌៕

៣. ពេលឆ្លងកាត់ព្យុះសមុទ្រជីវិត

នៅក្នុងក្តីអស់សង្ឃឹម

ជាការក្សាន្តដល់ចិត្តដែលដឹងថា

ព្រះឮការអធិស្ឋាន

[Chorus]

សូមចិត្តខ្ញុំតោងអធិស្ឋាន

អធិស្ឋានស្ងប់ស្ងាត់រាល់ថ្ងៃ

ទុកជាប្រយោជន៍ដល់ជីវិត

រួមដួងចិត្តខ្ញុំនិងស្ថានសួគ៌៕

៤. ពេលមានបន្លារាំងលើផ្លូវខ្ញុំ

ជើងខ្ញុំជាន់អន្ទាក់មារ

នោះព្រះសង្គ្រោះនឹងយាងមកជួយ

បើអធិស្ឋានដោយស្មោះ

[Chorus]

សូមចិត្តខ្ញុំតោងអធិស្ឋាន

អធិស្ឋានស្ងប់ស្ងាត់រាល់ថ្ងៃ

ទុកជាប្រយោជន៍ដល់ជីវិត

រួមដួងចិត្តខ្ញុំនិងស្ថានសួគ៌៕

និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេង ៖ ហេនស៍ ហិនរី ភីធើរសិន ឆ្នាំ ១៨៣៥–១៩០៩

ម៉ាថាយ 6:6

អាលម៉ា 33:3–11