120
ព្រឹកបុណ្យអ៊ីស្ទើរ
ដោយសុចរិត
១. ព្រឹកបុណ្យអ៊ីស្ទើរព្រះផ្នូរបើកឡើង
បានប្រាប់ព្រះ«ជាដើមនិងជាចុង»
ទ្រង់មានព្រះជន្មឈ្នះ
ការឈឺចាប់។
២. ព្រឹកនេះរំឭកយើងពីថ្ងៃនោះ
កាលព្រះគ្រីស្ទទ្រង់បោះចំណងចោល
ទ្រង់មានព្រះជន្មឈ្នះ
លើការស្លាប់។
៣. ដូចនេះយើងបួងសួងដោយដឹងគុណ
ថ្វាយក្តីស្រឡាញ់ទូលទាំងទឹកភ្នែក
នៃក្ដីរីករាយឈ្នះ
លើការខ្លាច៕
និពន្ធទំនុកច្រៀង ៖ ម៉ារីអន ឌី. ហេកស៍ ក. ឆ្នាំ ១៩២១។ © ១៩៧៥ IRI
និពន្ធបទភ្លេង ៖ រ៉ូប៊ឺត ខូនឌីក ក. ឆ្នាំ ១៩២៦។ © ១៩៧៥ IRI