167 ព្រះយេហូវ៉ាព្រះនៃស្ថានសួគ៌ ដោយក្លាហាន ១. ព្រះយេហូវ៉ាព្រះនៃស្ថានសួគ៌ ក្ដីពិតទ្រង់បើកសម្ដែង! សូមបានរីកសាយគ្រប់ទីកន្លែង លុះនាមទ្រង់បានកោតស្ញែង សូមបានរីកសាយគ្រប់ទីកន្លែង លុះនាមទ្រង់បានកោតស្ញែង។ ២. យើងចង់ឃើញសាសនាចក្រទ្រង់ថ្កើង ចម្រើននគរថ្មីទ្រង់ ឲ្យជនលើផែនដីរស់បានសុខ ដូចស្ថិតក្នុងឋានសួគ៌ា ឲ្យជនលើផែនដីរស់បានសុខ ដូចស្ថិតក្នុងឋានសួគ៌ា។ ៣. ញ៉ាំងកិច្ចការទ្រង់ដោយឫទ្ធិអំណាច គ្រប់គ្រងជាតិសាសន៍ជិតឆ្ងាយ ឈរក្នុងនគរទ្រង់ហើយទទួលស្គាល់ ទ្រង់ជាព្រះនិងស្តេច ឈរក្នុងនគរទ្រង់ហើយទទួលស្គាល់ ទ្រង់ជាព្រះនិងស្តេច។ ៤. នោះក្រុមចម្រៀងនឹងរួមគ្នាច្រៀង ជាសំនៀងគ្រប់ភាសា នូវបទអំណរថ្លែងពីវេហាសា សព្ទដោយសាសន៍ទាំងពួង នូវបទអំណរថ្លែងពីវេហាសា សព្ទដោយសាសន៍ទាំងពួង៕ និពន្ធទំនុកច្រៀង ៖ អនាមិក. និពន្ធទំនុកភ្លេង ៖ អូលីវើរ ហូឌីន ឆ្នាំ ១៧៦៥–១៨៤៤ ហាបាគុក 2:14 គោលលិទ្ធិនិងសេចក្តីសញ្ញា 45:71