តន្ត្រី
ផ្ទុំ​នៅ​ក្នុង​ស្នូក​ទី​ឆ្ងាយ


127

ផ្ទុំ​នៅ​ក្នុង​ស្នូក​ទី​ឆ្ងាយ

ដោយ​គារវភាព

១. ផ្ទុំ​នៅ​ក្នុង​ស្នូក​ទី​ឆ្ងាយឥតមាន​គ្រែ​ផ្ទុំ​ឡើយ

ព្រះ​យេស៊ូវ​ទារក​តូច​ផ្ទុំ​នៅ​ឥត​មាន​ខ្នើយ

ផ្កាយ​នៅ​លើ​មេឃ​ដ៏​ខ្ពស់​បាំង​ចំ​ទី​ទ្រង់​ផ្ទុំ

ព្រះ​យេស៊ូវ​ទារក​តូច​ទ្រង់​ផ្ទុំ​ស្រួល​សម្ងំ។

២. គោវា​តាំង​រាទិ៍​ឲ្យ​ឮទារក​តូច​តើន​ឡើង

តែ​ព្រះ​យេស៊ូវ​ដ៏​តូច​ឥត​យំ​ក្នុង​ចម្បើង

ខ្ញុំ​ស្រឡាញ់​ទារក​អើយទត​មើល​មក​ពី​លើ

ចំ​ដល់​ខ្ញុំ​ដែល​ដេក​ហើយនៅ​គ្រែ​ធ្វើ​ពី​ឈើ។

៣. ឱ! សូម​គង់​នៅជិត​ខ្ញុំ សូម​នៅ​ ឱ!​ ព្រះ​អង្គ

ជា​មួយ​យើង​ខ្ញុំ​ដរាបហើយ​ស្រឡាញ់​ខ្ញុំ​ផង

សូម​ពរ​ដល់​កូន​ទាំង​ឡាយដោយ​ព្រះ​ទ័យ​ស្រទន់

នាំយើង​ខ្ញុំ​ទៅ​ស្ថាន​សួគ៌ប្រកប​ដោយ​ព្រះ​គុណ៕

និពន្ធទំនុកច្រៀ​ង ៖ អនា. ប្រ. ឆ្នាំ ១៨៨៣ ហ្វីឡាឌើហ្វៀ

និពន្ធបទភ្លេ​ង ៖ វិលលាម ជេ. ឃឺកប៉ាទ្រិច ឆ្នាំ ១៨៣៨–១៩២១ ត្រូវបានធ្វើឲ្យចូលគ្នា ដោយ រ៉ូសាលី អែលស៊័រ ឆ្នាំ ១៩២៥–២០០៧។ © ១៩៨០ រ៉ូសាលី អែលស៊័រ ។ ប្រើប្រាស់ដោយមានការអនុញ្ញាត។ អាចថតចម្លងបានតែសម្រាប់ព្រះវិហារ ឬ គេហដ្ឋានប្រើប្រាស់ប៉ុណ្ណោះពុំមែនសម្រាប់ធ្វើអាជីវកម្មនោះឡើយ។

លូកា 2:7

លូកា 18:15–17