តន្ត្រី
អ៊ីស្រាអែល​អើយ​ព្រះ​កំពុងហៅ


7

អ៊ីស្រាអែល​អើយ​ព្រះ​កំពុងហៅ

ដោយ​ព្រះវិញ្ញាណ

១. អ៊ី​ស្រា​អែល​អើយ​ព្រះ​កំ​ពុង​ហៅ

ហៅ​អ្នក​ពី​ដែន​ដី​សោក​សៅ

បា​ប៊ី​ឡូន​ដ៏​ធំ​ត្រូវ​វិ​នាស

ព្រះ​អង្គ​នឹង​បំ​ផ្លាញ​ប៉ម​វា

មក​ឯ​ស៊ី​យ៉ូន​មក​ឯ​ស៊ី​យ៉ូន

ឲ្យ​បាន​មុន​ទ្រង់​នឹង​ក្រោធ​ខឹង

មក​ឯ​ស៊ី​យ៉ូន​មក​ឯ​ស៊ី​យ៉ូន

ឲ្យ​បាន​មុន​ទ្រង់​នឹង​ក្រោធ​ខឹង។

២. អ៊ី​ស្រា​អែល​អើយ​ព្រះ​មាន​ប​ន្ទូល

ចូរ​ស្តាប់​សំ​ឡេង​អ​ស្ចារ្យ​ទ្រង់!

ឥ​ឡូវ​នេះ​ព្រឹក​ព្រ​លឹម​រះ​ឡើង

បំ​ភ្លឺ​រាស្ត្រ​ដ៏​ជ​ម្រើស​ទ្រង់

មក​ឯ​ស៊ី​យ៉ូន​មក​ឯ​ស៊ី​យ៉ូន

ហើយ​ប​ន្លឺ​សំ​ឡេង​រីក​រាយ

មក​ឯ​ស៊ី​យ៉ូន​មក​ឯ​ស៊ី​យ៉ូន

ហើយ​ប​ន្លឺ​សំ​ឡេង​រីក​រាយ។

៣. អ៊ី​ស្រា​អែល​អើយ​ទេវ​តា​កំ​ពុង

ចុះ​មក​ពី​សេ​ឡេ​ស្ទាល​ខ្ពស់

ហើយ​ប្រ​ទាន​អំ​ណាច​ដល់​ម​នុស្ស

ឲ្យ​យើង​បាន​ត្រ​ឡប់​ទៅ​ផ្ទះ

មក​ឯ​ស៊ី​យ៉ូន​មក​ឯ​ស៊ី​យ៉ូន

ដ្បិត​ព្រះ​យើង​ជិត​យាង​មក​ហើយ

មក​ឯ​ស៊ី​យ៉ូន​មក​ឯ​ស៊ី​យ៉ូន

ដ្បិត​ព្រះ​យើង​ជិត​យាង​មក​ហើយ។

៤. អ៊ី​ស្រា​អែល​អើយ! ​ចូរ​កុំ​អែ​អង់

តើ​មាន​កំ​ហុស​អ្វី​នៅ​រាំង?

មើល​ច​ង្អុល​ដៃ​កាត់​ក្តី​យុត្តិ​ធម៌

ចូរ​កុំ​ប​ង្អង់​ពេល​ប្រែ​ចិត្ត

មក​ឯ​ស៊ី​យ៉ូន​មក​ឯ​ស៊ី​យ៉ូន!

ស៊ី​យ៉ូន​ពេញ​ដោយ​បទ​សរ​សើរ

មក​ឯ​ស៊ី​យ៉ូន​មក​ឯ​ស៊ី​យ៉ូន!

ស៊ី​យ៉ូន​ពេញ​ដោយ​បទ​សរ​សើរ៕

និពន្ធ​ទំនុក​ច្រៀង ៖ រីឆាដ ស្ម៊ីធ ឆ្នាំ ១៨៣៨–១៩១៤

និពន្ធបទ​ភ្លេង ៖ ឆាលីស ស៊ីខនវើស ឆ្នាំ ១៨៣២–១៩១៨

គោលលិទ្ធិនិងសេចក្តីសញ្ញា 133:7–16