តន្ត្រី
ចូរ​មក ពួកអ្នក​ស្មោះ​ត្រង់


123

ចូរ​មក ពួកអ្នក​ស្មោះ​ត្រង់

ដោយ​វិសេស​វិសាល

១. ចូរមកពួកអ្នកស្មោះត្រង់

ដោយច្រៀងបទថ្វាយព្រះអង្គ

ចូរមកឱ! ចូរមកដល់ភូមិបេថ្លេហិម

មកមើលបុត្រាព្រះ

ដែលសង្គ្រោះមនុស្សទាំងឡាយ

[Chorus]

ចូរមកថ្វាយបង្គំព្រះអង្គ

ចូរមកថ្វាយបង្គំព្រះអង្គ

មកថ្វាយបង្គំព្រះអង្គ

ព្រះគ្រីស្ទជាម្ចាស់៕

២. —ពួកទេវតាចូរច្រៀង

ច្រៀងដោយក្តីអំណរក្រៃ—

ច្រៀងពួកទេវតានៅស្ថានសួគ៌ខាងលើ!

ថ្វាយសិរីដល់ព្រះ

ដល់ព្រះដែលខ្ពស់បំផុត

[Chorus]

ចូរមកថ្វាយបង្គំព្រះអង្គ

ចូរមកថ្វាយបង្គំព្រះអង្គ

មកថ្វាយបង្គំព្រះអង្គ

ព្រះគ្រីស្ទជាម្ចាស់៕

៣. —យើងទទួលព្រះអង្គ

ប្រសូតនាព្រឹកផូរផង់—

អស់សិរីល្អចូរមានដល់ព្រះបុត្រ

ឥឡូវបុត្រាព្រះ

បិតាយាងមកផែនដី

[Chorus]

ចូរមកថ្វាយបង្គំព្រះអង្គ

ចូរមកថ្វាយបង្គំព្រះអង្គ

មកថ្វាយបង្គំព្រះអង្គ

ព្រះគ្រីស្ទជាម្ចាស់៕

និពន្ធទំនុកច្រៀ​ង ៖ ឧ. ចំពោះ ចន អែហ្វ. វ៉ាឌ ប្រ. ឆ្នាំ ១៧១១–១៧៨៦ បក. ដោយ ហ្វ្រែឌឺរីក អូឃីលី ឆ្នាំ ១៨០២–១៨៨០

និពន្ធបទភ្លេ​ង ៖ ឧ. ចំពោះ ចន អែហ្វ វ៉ាឌ

លូកា 2:8–20

ទំនុកតម្កើង 95:6