106
ព្រះយេស៊ូវណាសារ៉ែតជាម្ចាស់ និង ស្តេច
ដោយថ្វាយបង្គំ
១. ព្រះយេស៊ូវណាសារ៉ែត
ជាម្ចាស់និងស្តេច!
ទទួលជ័យលើក្តីស្លាប់
ជីវិតទ្រង់ផ្ដល់
លាចាកបល្ល័ង្កបិតា
មកនៅផែនដី
ទ្រង់ធ្វើការដោយអង្គឯង
លះបង់ព្រះជន្ម។
២. ពេលយកចំណិតនំបុ័ង
មកទទួលទាន
គំនិតយើងគិតដល់ទ្រង់
ដោយគារវភាព
ទ្រង់រងទុក្ខជំនួសយើង
ត្រង់កាល់វ៉ារី—
រងឈឺចាប់ដើម្បីយើង
នៅជាមួយយើង។
៣. ពេលមាត់យើងប៉ះនឹងពែង
យើងផឹកថ្នមៗ
ដួងចិត្តយើងបានលើកឡើង
ទ្រង់ផ្ដល់ពរយើង !
សូមនាំគ្រប់ទីយើងទៅ
លុះថ្ងៃចុងក្រោយ
ដើម្បីរស់នៅអស់កល្ប
ព្រោះទ្រង់ជាមិត្ត៕
និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេង ៖ ហូច ដ័បបុលយូដូហ្គល ឆ្នាំ ១៨៧២–១៩៦៣
យ៉ូហាន 6:38–40
យ៉ូហាន 15:13