តន្ត្រី
ទឹក​សន្សើម​ប្រោះព្រំ​ពី​សួគ៌ា


87

ទឹក​សន្សើម​ប្រោះព្រំ​ពី​សួគ៌ា

ដោយ​ស្មោះ​អស់​ពី​ចិត្ត

១. ដូច​ស​ន្សើម​ប្រោះ​ព្រំ​ពី​សួ​គ៌ា

ធ្លាក់​ដំ​ណក់​មក​លើ​វាល​ស្មៅ

ហើយ​រុក្ខ​ជាតិ​មាន​ជី​វិត​ជា​ថ្មី

ព្រះ​ទ័យ​ទ្រង់​ត្រូវ​បាន​បំ​ពេញ។

២. សូម​ឲ្យ​គោល​ល​ទ្ធិ​មាន​ឫទ្ធិ​ទ្រង់

ដែល​ប្រ​ទាន​មក​ពី​ស្ថាន​សួគ៌

បាន​ស​ម្រេច​តាម​ព្រះ​បំ​ណង​ទ្រង់

បំ​ពេញ​កិច្ច​នៃ​ក្តី​ស្នេហ៍​ទ្រង់។

៣. សូម​ទ្រង់​ទត​មើល​ពួក​ជំ​នុំ​នេះ

សូម​បំ​ពេញ​ពាក្យ​ស​ន្យា​ទ្រង់

ពី​ដំ​ណាក់​សួគ៌​ដ៏​ប​រិ​សុទ្ធ

សូម​ស​ន្សើម​ជី​វិត​ប្រោះ​ព្រំ។

៤. សូម​ទ្រង់​ឮ​ការ​អ​ធិ​ស្ឋាន​យើង​

សូម​ទ្រង់​ប្រ​ទាន​ព្រះ​វិ​ញ្ញាណ

ដើ​ម្បី​ឲ្យ​ម​នុស្ស​ស្រ​ឡាញ់​ទ្រង់

និង​ថ្លែង​ប​ន្ទាល់​ដោយ​អំ​ណរ៕

និពន្ធ​ទំនុក​ច្រៀង ៖ ថូម៉ាស ឃេលី ឆ្នាំ ១៧៦៩–១៨៥៤

និពន្ធ​បទ​ភ្លេង ៖ យ៉ូសែប ជេ ដេនីស៍ ឆ្នាំ ១៨៥១–១៩២០

ចោទិយកថា 32:2

អេសាយ 55:10–11