១. ពសុធាពេញដោយបុប្ផា
វេហាយាត្រាចាំងរស្មី
សួគ៌ាល្វឹងល្វើយធំឥតបី
ជលស័យខ្មួលខ្មាញ់ស្រស់បំព្រង—
អស់អ្វីគ្រប់សព្វទាំងពួងផង
ថ្លែងពីក្តីស្រឡាញ់នៃព្រះ។
២. សៀងសត្វស្លាបលាន់សូររហ៊ឹម
ពិរោះឥតផ្ទឹមតាមព្រឹក្សា
ជ្រលងបុព្វតាជ្រោះដងអូរ
នាំគ្នាបន្ទរជាចម្រៀង
សំនៀងទន់ភ្លន់ហើយពិសិដ្ឋ
ថ្លែងពីក្តីស្រឡាញ់នៃព្រះ។
៣. រាល់ក្តីសង្ឃឹមដ៏ផ្អែមល្ហែម
ថ្លែងចេញពីក្រអៅដួងចិត្ត
នូវអារម្មណ៍អំណរដ៏ពិត
ដែលឋិតក្នុងផ្ទះលើផែនដី
រាល់ស័ព្ទសួគ៌ាដ៏ឥតផ្ទឹម
ថ្លែងពីក្តីស្រឡាញ់នៃព្រះ៕
និពន្ធទំនុកច្រៀង ៖ ថូម៉ាស អរ ថៃលឺ ឆ្នាំ ១៨០៧–១៨៣៥ ផ្លាស់.
និពន្ធបទភ្លេង ៖ ថូម៉ាស ស៊ី ហ្គ្រិហ្គស៍ ឆ្នាំ ១៨៤៥–១៩០៣