180 ចូរបែរចិត្តអ្នក ដោយភ្លឺថ្លា ១. ទ្រង់នឹងយាងមកចូរបង្វែរចិត្ត ម៉ាឡាគីបានពោលយ៉ាងជាក់ ចូរបង្វែរចិត្តត្រៀមខ្លួនរៀបចំ កិច្ចការតម្កើងដ៏ឧត្តម្ភដល់ ជនរស់និងជនបង់សង្ខារ។ ២. កាលនៅថ្ងៃចុងក្រោយអេលីយ៉ា ស្ដារផែនការដ៏អស្ចារ្យលោក នឹងផ្ដល់ឱវាទអ្នកគ្រប់ការណ៍ពី ការសន្យាដែលចងភ្ជាប់អ្នកនឹង ជនទាំងអស់គ្រប់សម័យកាល។ ៣. ចូរបែរចិត្តអ្នករកឪពុកម្ដាយ អស់ដូនតាទាំងឡាយសូមរក ពួកគាត់ដោយចិត្តឧស្សាហ៍ផ្សារភ្ជាប់ ក្នុងដំណាក់ព្រះអម្ចាស់ឱកាស រស់នឹងអ្នករៀងរហូតទៅ។ ៤. ចូរបែរចិត្តអ្នកទៅរកកូនចៅ– ផៅពង្សវង្សតំណជាន់ក្រោយ ឲ្យកិច្ចការអ្នកក្នុងដំណាក់ទ្រង់ បានជាជនដ៏ឧត្តម្ភបវរ ប្រទានពរគេដល់អស់កល្ប៕ និពន្ធទំនុកច្រៀង ៖ ផល អិល. អេនឌើសិន ក. ឆ្នាំ ១៩៤៦។ © ១៩៨៣ ផល អិល. អេនឌើសិន និង លីន អរ. ខាសិន។ និពន្ធបទភ្លេង ៖ ហ្គេលិន ហាតុន ក. ឆ្នាំ ១៩២៨។ © ១៩៨៥ IRI ទំនុកតម្កើងនេះអាចថតចម្លងសម្រាប់ប្រើប្រាស់ក្នុងសាសនាចក្រ ឬប្រើប្រាស់ក្នុងគេហដ្ឋាន ពុំមែនសម្រាប់ធ្វើអាជីវកម្មនោះទេ។ គោលលិទ្ធិនិងសេចក្តីសញ្ញា 138:46–48 គោលលិទ្ធិនិងសេចក្តីសញ្ញា 128:17–18, 22–24