8
មានបន្ទាល់អ្វីនៅឯស្ថានសួគ៌
ដោយក្លាហាន
១. មានបន្ទាល់អ្វីនៅឯស្ថានសួគ៌?
ម្តេចទេវតាអរមកផែនដី
តើទ្រង់មានអ្វីនាំមកឲ្យឬ?
ពិតគឺដំណឹងដ៏រីករាយ!
ដំណឹងដែលផ្សាយដោយព្រះចេស្តា
ទេវតាប្រាប់មកផែនដីថា
ដំណឹងផ្សាយគ្រប់មនុស្សជាតិ
ដែលរស់នៅលើផែនដីនឹងឮ។
២. យើងមិនឮដំណឹងល្អទេឬ?
ពិតឮពីព្យាការីមុន
បែបនោះតើដំណឹងថ្មីជាអ្វី?
ជាដំណឹងដូចពីបុរាណ
ដំណឹងផ្សាយដោយប៉ុលនិងពេត្រុស
និងព្រះគ្រីស្ទជាមេដឹកនាំ
ពួកបរិសុទ្ធផ្សាយនៅថ្ងៃនេះ
យើងដើរតាមគំរូនៃលោក។
៣. តើដំណឹងល្អបាត់យូរទៅណា?
វាបានដកពីផែនដីឬ?
ពិតដំណឹងបានយកទៅស្ថានសួគ៌
រហូតដល់ថ្ងៃរះឡើងថ្មី
តើអ្វីកើតឡើងពេលគ្មានដំណឹង
កាលពុំស្គាល់ពីផែនការនេះ?
នឹងបានរៀននៅពិភពវិញ្ញាណ
ព្រះយើងជាព្រះយុត្តិធម៌៕
និពន្ធទំនុកច្រៀង ៖ ចន អេស. ដាវីឌស៍ ឆ្នាំ ១៨១៣–១៨៨២
និពន្ធបទភ្លេង ៖ អែវ៉ាន់ ស្ទេផាន ឆ្នាំ ១៨៥៤–១៩៣០
វិវរណៈ 14:6