178 ចូលទៅព្រះវិហារបរិសុទ្ធ ដោយអង់អាច ១. ចូលទៅព្រះវិហារបរិសុទ្ធ រកផ្លូវនាំឆ្ពោះភ្ជាប់ទៅមុខ ក្នុងចំណងឥតសាបរលត់នឹង ក្រុមគ្រួសារនៃដូនតាយើង។ ២. រៀនពីផែនការនៃភាពថ្កុំថ្កើង ផ្ដើមគោរពច្បាប់ពិសិដ្ឋទ្រង់ រស់យ៉ាងសក្ដិសមនឹងក្ដីសញ្ញា បានពរគ្រប់ប្រការពីព្រះ។ ៣. អេឡូហីមព្រះបង្កបង្កើត សូមចាក់ស្រោចឫទ្ធិពីសួគ៌ា កាលបុត្រស្មោះត្រង់ទ្រង់បានបម្រើ ក្នុងព្រះវិហារបរិសុទ្ធនោះ៕ និពន្ធទំនុកច្រៀង ៖ ជេន អិល ឃេប៊ើរី ១៩១៨–១៩៩៧ ។ © ១៩៨៥ IRI និពន្ធបទភ្លេង ៖ រ៉ូប៊ឺត ភី ម៉ែនណូឃីន ១៩១៨–១៩៩៧ ។ © ១៩៨៥ IRI គោលលិទ្ធិនិងសេចក្តីសញ្ញា 109:13–21 គោលលិទ្ធិនិងសេចក្តីសញ្ញា 132:46