១. នៅលើឈើឆ្កាងត្រង់កាល់វ៉ារី
គេឆ្កាងព្រះអម្ចាស់យើង
ហើយការបូជាដោយព្រះលោហិត
ធ្វើឲ្យបន្ទូលវិសុទ្ធ។
២. នៅលើឈើឆ្កាងទ្រង់បានសុគត
ឲ្យមនុស្សលោកបានឃើញ
ថាសេចក្តីស្លាប់បើកផ្លូវឲ្យយើង
ចូលទៅដល់ភាពអស់កល្ប។
៣. លើឈើឆ្កាងព្រះសង្គ្រោះសុគត
តែបាននាំកំណើតថ្មី
តាមអព្ភូតហេតុការរស់ឡើងវិញ
ដល់គ្រប់បុត្រនៅផែនដី៕
និពន្ធទំនុកច្រៀង ៖ វ៉ាយលេត រ៉េល ឆ្នាំ ១៨៩០–១៩៥៤ ។ © ១៩៤៨ IRI
និពន្ធបទភ្លេង ៖ លី រ៉យ ជេ. រ៉ូប៊ឺត សុន ឆ្នាំ ១៨៩៦–១៩៧១ ។ © ១៩៤៨ IRI