១. ពន្លឺព្រះឃើញជាក់តាមបុប្ផា
ជ្រោះដងអូរព្រៃប្រឹក្សា
ថ្លាថ្លែងពីក្ដីសង្ឃឹមខាងមុខ
ដល់ចិត្តមោះមុតនៃយើង
[Chorus]
បិតាយើងបួងសួងឲ្យបាន
ពន្លឺពិតនៃទ្រង់
បើកភ្នែកយើងឲ្យមើលឃើញច្បាស់
ជួយយើងគោរពតាម
កិច្ចការដ៏ពិសិដ្ឋនៃយើង
នាំសារទ្រង់ទៅទីឆ្ងាយ
ពន្លឺជំនឿមានក្នុងចិត្តយើង
ក្ដីពិតនាំផ្លូវយើង៕
២. ពន្លឺនៃក្ដីជំនឿនៅស្ថិត
ក្នុងចិត្តកុមារគ្រប់រូប
ប្រៀបបានពន្លកផ្កាហៀបនឹងរីក
វានឹងភ្លឺថ្លាត្រចង់
[Chorus]
បិតាយើងបួងសួងឲ្យបាន
ពន្លឺពិតនៃទ្រង់
បើកភ្នែកយើងឲ្យមើលឃើញច្បាស់
ជួយយើងគោរពតាម
កិច្ចការដ៏ពិសិដ្ឋនៃយើង
នាំសារទ្រង់ទៅទីឆ្ងាយ
ពន្លឺជំនឿមានក្នុងចិត្តយើង
ក្ដីពិតនាំផ្លូវយើង៕
៣. ថ្ងៃនេះយើងស្គាល់បំណងទ្រង់ជាក់
ដោយជំនឿស្មោះស្ម័គ្រយើង
ឱបិតាសូមឲ្យចិត្តយើងស្អាត
ឲ្យបានឃើញបំណងទ្រង់
[Chorus]
បិតាយើងបួងសួងឲ្យបាន
ពន្លឺពិតនៃទ្រង់
បើកភ្នែកយើងឲ្យមើលឃើញច្បាស់
ជួយយើងគោរពតាម
កិច្ចការដ៏ពិសិដ្ឋនៃយើង
នាំសារទ្រង់ទៅទីឆ្ងាយ
ពន្លឺជំនឿមានក្នុងចិត្តយើង
ក្ដីពិតនាំផ្លូវយើង៕
និពន្ធទំនុកច្រៀង ៖ ម៉ាធីលដា វ៉ាតស៍ ខាហូន ឆ្នាំ ១៨៨១–១៩៧៣
និពន្ធបទភ្លេង ៖ មីលដ្រីឌ ធី. ផេធី ឆ្នាំ ១៨៩៥–១៩៧៧ រៀប.