១. នៅថ្ងៃរីករាយនិងអំណរនេះ
យើងច្រៀងសរសើរព្រះនាមទ្រង់
ក្នុងទីថ្វាយបង្គំដ៏ពិសិដ្ឋ
យើងប្រកាសពីសិរីទ្រង់!
[Chorus]
ហាលេលូយ៉ាហាលេលូយ៉ា
ចូរស្រែកបញ្ចេញសំនៀងយើង
ច្រៀងចម្រៀងនៃការលើកតម្កើង
ព្រះដ៏បង្កើតនិងជាស្តេច!
២. សូមបើកប្រភពនៃទឹកស៊ីយ៉ូន
ឲ្យពរជ័យនាងបានហូរមក
ដល់ពួកបរិសុទ្ធបម្រើទ្រង់
ក្នុងដំណឹងល្អលើផែនដី។
[Chorus]
ហាលេលូយ៉ាហាលេលូយ៉ា
ចូរស្រែកបញ្ចេញសំនៀងយើង
ច្រៀងចម្រៀងនៃការលើកតម្កើង
ព្រះដ៏បង្កើតនិងជាស្តេច!
៣. ចូរយើងធ្វើការបម្រើនគរ—
តាមដែលព្យាការីបានប្រាប់—
ដែលកូនចៅនៃសេចក្តីសន្យា
នឹងត្រូវបានប្រមូលក្នុងហ្វូង។
[Chorus]
ហាលេលូយ៉ាហាលេលូយ៉ា
ចូរស្រែកបញ្ចេញសំនៀងយើង
ច្រៀងចម្រៀងនៃការលើកតម្កើង
ព្រះដ៏បង្កើតនិងជាស្តេច!