67 សូមទុកចិត្តទ្រង់ ដោយសន្តិភាព ១. សូមទុកចិត្តទ្រង់ព្រះអម្ចាស់នៅក្បែរអ្នក ហើយទ្រាំទ្រចិត្តសោកសៅដោយក្ដីអំណត់ ទុកឲ្យព្រះអ្នកបញ្ជាហើយនឹងផ្គត់ផ្គង់ នៅគ្រប់ហេតុផលព្រះទ័យទ្រង់នៅដដែល សូមទុកចិត្តទ្រង់ជាមិត្តសម្លាញ់សួគ៌ា លើផ្លូវវេទនាទ្រង់នឹងនាំអ្នកដល់ត្រើយ។ ២. សូមទុកចិត្តទ្រង់ព្រះអ្នកទ្រង់បានយល់ព្រម ដឹកនាំអនាគតដូចទ្រង់ធ្វើពីមុន ចូរកុំឲ្យក្ដីសង្ឃឹមនិងការទុកចិត្ត អ្នកងាករេឡើយរឿងកំបាំងនឹងស្ដែងឡើង សូមទុកចិត្តទ្រង់រលកនិងខ្យល់នៅស្គាល់ សូរសៀងទ្រង់ដែលគ្រប់គ្រងកាលទ្រង់គង់នៅ។ ៣. សូមទុកចិត្តទ្រង់វេលាចេះតែទៅមុខ ពេលយើងនឹងរស់នៅជាមួយទ្រង់រហូត ពេលដែលការខកចិត្តនិងភ័យខ្លាចបាត់ទៅ សោកសៅត្រូវភ្លេចក្ដីស្រឡាញ់ត្រូវស្ដារឡើង សូមទុកចិត្តទ្រង់ពេលទឹកភ្នែកឈប់ហូរមក ពរជ័យទាំងឡាយទទួលបានពេលចុងក្រោយ៕ និពន្ធទំនុកច្រៀង ៖ ខាថារីណា វ៉ុន ឆីហ្គែល ក.ឆ្នាំ១៦៩៧ បក.ដោយ ជេន ប័ឌវីក ឆ្នាំ១៨១៣–១៨៩៧។ និពន្ធបទភ្លេង ៖ ជេន ស៊ីប៊ីលូស ឆ្នាំ១៨៦៥–១៩៥៧។ ©១៩០០ ដោយ ប្រីតខប និងហាធៀល។ រៀប.© ១៩៣៣ ដោយគណៈបព្វជិតភាពនៃការអប់រំរបស់គ្រីស្ទានដែលបានធ្វើឡើងជាំថ្មីនៅឆ្នាំ១៩៦១ ដកស្រង់ពី The Hymnal ប្រើប្រាស់ដោយមានការអនុញ្ញាតពីសារព័ត៌មានរដ្ឋមន្ត្រីភាគខាងលិចឈ្មោះថា Philadelphia, PA។ ត្រូវបានហាមឃាត់មិនឲ្យមានការថតចម្លងដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ។ ទំនុកតម្កើង 37:3–9 គោលលិទ្ធិនិងសេចក្តីសញ្ញា 101:14–16, 35–38