១. ណូអែលដំបូងនៅពេលយប់រងា
នោះមានពួកអ្នកគង្វាលនៅទីវាលដេកនិទ្ទ្រា
ហើយនៅយប់នោះកាលកំពុងចាំយាម
ស្រាប់ពួកទេវតាមកបន្លឺសំនៀង!
[Chorus]
ណូអែលណូអែលណូអែលណូអែល!
ទ្រង់ប្រសូតជាស្តេចអ៊ីស្រាអែល!
២. ពួកគេមើលលើហើយឃើញផ្កាយរះ
ចែងចាំងនៅទិសខាងកើតដ៏ឆ្ងាយនោះ
ហើយផ្កាយនោះបំភ្លឺដល់ផែនដី
ហើយវាមានពន្លឺទាំងយប់ទាំងថ្ងៃ
[Chorus]
ណូអែលណូអែលណូអែលណូអែល!
ទ្រង់ប្រសូតជាស្តេចអ៊ីស្រាអែល!