តន្ត្រី
ឱ!ប្រាជ្ញា និងក្តីស្នេហ៍ដ៏អស្ចារ្យ


117

ឱ!ប្រាជ្ញា និងក្តីស្នេហ៍ដ៏អស្ចារ្យ

ដោយស្ងប់

១. ឱ!ប្រាជ្ញានិងក្តីស្នេហ៍អស្ចារ្យ

មានពាសពេញនៅស្ថានលើ

ចាត់ព្រះសង្គ្រោះឲ្យយាងចុះមក

រងទុក្ខហើយត្រូវសុគត!

២. ព្រះលោហិតដ៏វិសេសទ្រង់ហូរ

ហើយទ្រង់បានលះបង់ឲ្យ

ការបូជាគ្មានទោសជំនួសបាប

និងសង្គ្រោះដល់លោកិយ។

៣. ព្រះយេស៊ូវទទួលរង្វាន់ធំ

ដោយទ្រង់ធ្វើតាមបារមីហើយ៖

«សូមតាមព្រះទ័យនៃទ្រង់ចុះ»

ជាគ្រឿងលំអនៃទ្រង់។

៤. ទ្រង់បានគូសដានហើយដឹកនាំផ្លូវ

ហើយទ្រង់បានបង្ហាញឱ្យរក

ពន្លឺជីវិតដ៏អស់កាល

ក្នុងទីចំពោះនៃទ្រង់។

៥. ក្នុងការរំឮកព្រះកាយាទ្រង់

យើងទទួលទាននំប៉័ងហើយធ្វើបន្ទាល់

ដោយពែងជាថ្មីនូវជំនឿដល់ព្រះគ្រីស្ទ។

៦. ឱ!ផែនការប្រោសលោះដ៏អស្ចារ្យ

នោះរុងរឿងសព្វហើយណាមានទាំងយុត្តិ

ធម៌មេត្តាធម៌ក្នុងភាពសុខសាន្តអស្ចារ្យ!

ឃ្លាទី ១, ២, ៥, និងទី ៦ គឺអាចប្រើប្រាស់បានយ៉ាងត្រឹមត្រូវសម្រាប់ម៉ោងសាក្រាម៉ង់។

និពន្ធទំនុកច្រៀ​ង ៖ អេលីស្សា អរ. ស្នូវ ឆ្នាំ ១៨០៤–១៨៨៧

និពន្ធបទភ្លេ​ង ៖ ថូម៉ាស ម៉ិកអ៊ីនថាយ ឆ្នាំ ១៨៣៣–១៩១៤

ម៉ូសេ 4:1–2

អាលម៉ា 42:14–15