១. ថ្ងៃរះឡើងហើយស្បៃងងឹតឃ្លាត
មើលទង់ស៊ីយ៉ូនត្រដាងលាលាត!
ព្រលឹមស្រាងៗនៃថ្ងៃរះថ្មី
ព្រលឹមស្រាងៗនៃថ្ងៃរះថ្មី
ព្រះចេស្តាទ្រង់ចាំងពេញផែនដី។
២. ពពកខ្មៅងងឹតរសាត់បាត់
ចំពោះមុខរស្មីនៃក្តីពិត
សិរីរុងរឿងចែងចាំងពីឆ្ងាយ
សិរីរុងរឿងចែងចាំងពីឆ្ងាយ
មិនយូរនឹងរះលើសាសន៍ទាំងពួង។
៣. ពួកសាសន៍ដទៃនឹងបានចូលរួម
ហើយនឹងបានពរនៃអ៊ីស្រាអែល
មើល!សំណល់យូដាបានរួចបាប
មើល!សំណល់យូដាបានរួចបាប
នឹងឈរនៅកាណានដូចសន្យា។
៤. យេហូវ៉ាប្រាប់! ផែនដីចូរស្តាប់
ហើយសាសន៍ដទៃមកនិងរស់តាម
ព្រះហស្តមហិមាទ្រង់បង្ហាញ
ព្រះហស្តមហិមាទ្រង់បង្ហាញ
រាស្ត្រក្នុងក្តីសញ្ញាត្រូវទទួល។
៥. ទេវតានិងក្តីពិតពីផែនដី
បានជួបគ្នាហើយបានថ្លែងបន្ទាល់
ពន្លឺនៃស៊ីយ៉ូនក៏ភ្លឺឡើង
ពន្លឺនៃស៊ីយ៉ូនក៏ភ្លឺឡើង
ដើម្បីនាំកូនត្រឡប់មកផ្ទះ៕