តន្ត្រី
តម្កើង​ដល់​ព្រះ


31

តម្កើង​ដល់​ព្រះ

ដោយ​អង់អាច

១. តម្កើងដល់ព្រះចិត្តខ្ញុំរូតរះ

ធ្វើការងារព្រះដ៏សែនរីករាយ

ឥឡូវរូបកាយនេះជាលំនៅ

តែព្រលឹងខ្ញុំទៅរកព្រះអង្គ។

២. ការតម្កើងនឹងផ្តល់អំណាចខ្ញុំ

កាលតស៊ូក្នុងជីវិតភពផែន

ថ្ងៃតម្កើងខ្ញុំនឹងមិនកន្លង

ដរាបមានសង្ខារនិងគំនិត។

៣. ហេតុអ្វីខ្ញុំត្រូវទុកចិត្តមនុស្ស?

រាជបុត្រក៏ស្លាប់ទៅជាធូលី

បាត់អស់អំណាចពិធីអធឹក

គំនិតក៏បាត់ទៅអស់ភ្លាមដែរ។

៤. បានរីករាយហើយជនសង្ឃឹមលើ

ព្រះអ៊ីស្រាអែលទ្រង់ជប់ផ្ទៃមេឃ

ហើយផែនដីសាគរតាមគន្លង

គ្រប់គ្នាបានឃើញការសន្យាទ្រង់។

៥. សេចក្តីពិតទ្រង់ឈរយ៉ាងរឹងមាំ

ទ្រង់ជួយអ្នកក្រជួយអ្នកមានទុក្ខ

ឲ្យភាពសុខសាន្ដដល់អ្នកពិបាក

ហើយដោះអ្នកទោសឲ្យមានសេរី។

៦. ព្រះជាអម្ចាស់ប្រោសដល់អ្នកខ្វាក់

ព្រះអង្គលើកស្ទួយអ្នកទឹកចិត្តបាក់

ទោះជាមនុស្សប្លែកដែលមានទុក្ខក្តី

ទាំងស្ត្រីមេម៉ាយកុមារកំព្រា។

៧. ទ្រង់ស្គាល់ស្រឡាញ់—ពួកបរិសុទ្ធ—

ឲ្យពួកទុច្ចរិតចុះដល់នរក

ឱ! ព្រះគ្រងរាជ្យស៊ីយ៉ូនតទៅ

សូមច្រៀងតម្កើងថ្វាយទ្រង់និរន្តរ៍៕

និពន្ធទំនុកច្រៀ​ង ៖ អាយសាក វាតស៍ ឆ្នាំ ១៦៧៤–១៧៤៨; យោតតាម ទំនុកដំកកើង ១៤៦

និពន្ធបទភ្លេ​ង ៖ អែវ៉ាន់ ស្ទេផាន ឆ្នាំ ១៨៥៤–១៩៣០

ទំនុកតម្កើង 146

នីហ្វៃ ទី ២ 4:34