១. ទ្រង់រស់ឡើងវិញ!ទ្រង់រស់ឡើងវិញ!
យើងប្រាប់ដោយអំណរសាទរ
ក្នុងបីថ្ងៃទ្រង់បានរស់ឡើងវិញ
ចូរឲ្យលោកាអរសាទរ
មនុស្សមានសេរីលើក្តីស្លាប់
ព្រះគ្រីស្ទទ្រង់មានជ័យជម្នះ។
២. យើងនាំគ្នាច្រៀងសរសើរតម្កើង
ថ្វាយពរជ័យដល់ព្រះអម្ចាស់
គ្មានពពកមកបាំងនូវពន្លឺ
នៃរស្មីរបស់ថ្ងៃនេះ
រះលើទិសខាងកើតប្រៀបនឹង
បុណ្យនៃការទ្រង់រស់ឡើងវិញ។
៣. ទ្រង់រស់ឡើងវិញ!ទ្រង់រស់ឡើងវិញ!
ទ្រង់បានបើកទ្វារស្ថានសួគ៌ា
យើងបានរួចផុតពីគុកងងឹត
លើកឡើងទៅឯស្ថានលើនេះ
កាន់តែល្អឡើងដ៏ចិញ្ចែង
ធ្វើឲ្យភ្នែកយើងភ្លឺក្រៃលែង៕
និពន្ធទំនុកច្រៀង ៖ សេសិល ហ្វ្រានសិស អេឡិចហ្សានឌើរ ឆ្នាំ ១៨១៨–១៨៩៥
និពន្ធបទភ្លេង ៖ យ៉ូអាគិម នេអានឌើរ ឆ្នាំ ១៦៥០–១៦៨០