175
ជួយខ្ញុំបង្រៀនដោយការបំផុស
ដោយក្លៀវក្លា
១. ជួយខ្ញុំបង្រៀនដោយការបំផុស
សូមប្រទានពរខ្ញុំបួងសួង
សូមជួយឲ្យខ្ញុំលើកស្ទួយព្រលឹង
ឲ្យបានខ្ពង់ខ្ពស់និងថ្លៃថ្នូរ។
២. ជួយខ្ញុំជួយមិត្តនៅទីងងឹត
ជួយខ្ញុំនាំគាត់ឆ្លងយប់យន់
ជួយខ្ញុំបង្ហាញផ្លូវរុងរឿងទ្រង់
ដោយព្រះវិញ្ញាណបរិសុទ្ធ។
៣. សូមឲ្យគំនិតខ្ញុំចេះយល់យោគ
ឲ្យសំឡេងខ្ញុំបានឮដល់
ប៉ះដៃខ្ញុំថ្មមៗជាមិត្តភាព
បេះដូងខ្ញុំមានស្នេហ៍ទេវភាព។
៤. ជួយខ្ញុំរកចៀមទ្រង់ដែលវង្វេង
ជួយខ្ញុំនាំគាត់រកទ្រង់វិញ
បង្រៀនខ្ញុំធ្វើជាអ្នកគង្វាល
បិតាជួយខ្ញុំឲ្យចេះឃ្វាល៕
និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេង ៖ ឡូរីន អែហ្វ. វិលរ៉ាយធ៍ ឆ្នាំ ១៩០៩–១៩៨៧។ © ១៩៥៨, ១៩៨៥ ឡូរីន អែហ្វវិលរ៉ាយធ៍ ឆ្នាំ។ ទំនុកតម្កើងនេះអាចថតចម្លងយកមកប្រើប្រាស់ម្តងម្កាល សម្រាប់ការប្រើប្រាស់នៅក្នុងសាសនាចក្រ និងនៅតាមគេហដ្ឋាន ដែលពុំមែនជាការធ្វើអាជីវកម្មនោះទេ។
គោលលិទ្ធិនិងសេចក្តីសញ្ញា 43:15–16
យ៉ូហាន 21:15–17