96 ព្រះអង្គសូមឲ្យពរពេលយើងឃ្លាត ដោយរិះគិត ១. ព្រះអង្គសូមឲ្យពរពេលយើងឃ្លាតនូវអំណរសុខសាន្តក្នុងចិត្ត ចូរឲ្យយើងបានក្ដីស្រឡាញ់និងក្ដីមេត្តាដ៏ប្រោសលោះទ្រង់ សូមផ្តល់កម្លាំងសូមផ្តល់កម្លាំងកាលយើងឆ្លងទីរហោស្ថាន សូមផ្តល់កម្លាំងសូមផ្តល់កម្លាំងកាលយើងឆ្លងទីរហោស្ថាន។ ២. យើងសូមអរគុណហើយគោរពដល់ក្ដីអំណរនៃដំណឹងល្អ សូមផលនៃក្ដីសង្គ្រោះទ្រង់កើតក្នុងដួងចិត្តនិងជីវិតយើង ចូរមានចិត្តស្មោះចូរមានចិត្តស្មោះដល់ក្ដីពិតដែលយើងរកឃើញ ចូរមានចិត្តស្មោះចូរមានចិត្តស្មោះដល់ក្ដីពិតដែលយើងរកឃើញ៕ និពន្ធទំនុកច្រៀង ៖ ចន ហ្វាស៊ែត ឆ្នាំ ១៧៤០–១៨១៧ និពន្ធបទភ្លេង ៖ ជេន-ជាខ្វាស្ស៍ រ៉ូស៊ីអ៊ូ ឆ្នាំ ១៧១២–១៧៧៨ ទំនុកតម្កើង 31:23–24 គោលលិទ្ធិនិងសេចក្តីសញ្ញា 6:13