តន្ត្រី
គ្រឹះដ៏មាំមួន


37

គ្រឹះដ៏មាំមួន

ដោយថ្លៃថ្នូរ

១. គ្រឹះដ៏មាំមួនត្រូវសាងឱ្យពួកបរិសុទ្ធ

ដោយសារជំនឿដល់បន្ទូលនៃព្រះអម្ចាស់!

តើទ្រង់អាចនឹងត្រាស់អ្វីជាងទ្រង់បានត្រាស់ហើយ?

អស់អ្នកណាដែលរកទ្រង់អស់អ្នកណាដែលរកទ្រង់

អស់អ្នកណាដែលរកទ្រង់ឱ្យបានទីសម្រាក។

២. នៅក្នុងគ្រប់ស្ថានភាពទោះជាឈឺចាប់ឬជា

ទោះក្រដល់ប៉ុនណាឬក៏មានទ្រព្យនិងមាស

នៅផ្ទះឬក៏ឆ្ងាយនៅលើដីឬលើទឹក—

តាមការត្រូវការនៃអ្នកតាមការត្រូវការនៃអ្នក

តាមការត្រូវការអ្នកនោះទ្រង់នឹងយាងមកជួយ។

៣. កុំខ្លាចអីយើងនឹងនៅជាមួយកុំភ័យឡើយ

ព្រោះយើងជាព្រះអ្នកហើយយើងនឹងយាងមកជួយ

និងចម្រើនកម្លាំងជួយគាំទ្រអ្នកឱ្យឈរ—

លើកអ្នកដោយព្រះហស្តយើងលើកអ្នកដោយព្រះហស្តយើង

លើកអ្នកដោយព្រះហស្តដ៏សុចរិតដ៏អស្ចារ្យ។

៤. កាលយើងប្រាប់ឱ្យអ្នកទៅឆ្លងទន្លេដ៏ជ្រៅ

នោះទន្លេសោកសៅមិនអាចពន្លិចអ្នកទេ

ព្រោះយើងនឹងនៅក្បែរអ្នកដើម្បីប្រទានពរ

និងទុកការលំបាកអ្នកនិងទុកការលំបាកអ្នក

និងទុកការលំបាកញែកអ្នកឱ្យបរិសុទ្ធ។

៥. កាលណាផ្លូវដំណើរអ្នកពេញដោយការលំបាក

នោះគុណយើងនឹងបានគ្រប់គ្រាន់ឱ្យជួយដល់អ្នក

អណ្តាតភ្លើងមិនឆេះអ្នកខ្ញុំគ្រាន់តែធ្វើឱ្យ

បញ្ឆេះអំពើទុច្ចរិតបញ្ឆេះអំពើទុច្ចរិត

បញ្ឆេះអំពើទុច្ចរិតចម្រាញ់ទៅជាមាស។

៦. សូម្បីមានវ័យចាស់រាស្ត្រយើងនឹងបញ្ជាក់ថា

ការស្រឡាញ់យើងមិនប្រែមិនមានទីបំផុត

ហើយកាលណាឃើញថា ក្បាលគេពេញដោយសក់ស្កូវ

នោះគេនឹងបាននៅក្នុងនោះគេនឹងបាននៅក្នុង

នោះគេនឹងបាននៅក្នុងទ្រូងយើងដូចកូនចៀម។

៧. ព្រលឹងណាដែលពឹងផ្អែកទៅលើព្រះយេស៊ូវ

យើងមិនព្រមយើងមិនអាចបោះចោលឱ្យសត្រូវ

សូម្បីតែពួកនរកចង់បានព្រលឹងអ្នក

យើងនឹងគ្មានថ្ងៃបោះបង់យើងនឹងគ្មានថ្ងៃបោះបង់

យើងនឹងគ្មានថ្ងៃបោះបង់ចោលព្រលឹងអ្នកឡើយ៕

និពន្ធទំនុកច្រៀ​ង ៖ ជូនដល់ រ៉ូប៊ារ ឃីន ប្រ. ឆ្នាំ ១៧៨៧

និពន្ធបទភ្លេ​ង ៖ ជូនដល់ ជេ អែលលិស ប្រ. ឆ្នាំ ១៨៨៩

អេសាយ 41:10

អេសាយ 43:2–5

ហេលេមិន 5:12