១. ព្រះវិញ្ញាណនៃព្រះដូចជាភ្លើងកំពុងតែឆេះ
រស្មីនាថ្ងៃចុងក្រោយចាប់ផ្តើមលេចចេញមក
វិវរណៈនិងព្រះពរពីបុរាណវិលមកវិញ
ហើយទេវតាកំពុងចុះពិនិត្យពិភពលោក
[Chorus]
យើងច្រៀងហើយយើងនឹងស្រែកទ្រហោនឹងពលស្ថានសួគ៌
ហូសាណាហូសាណាដល់ព្រះនិងកូនចៀម
សូមសរសើរដល់ព្រះអង្គគង់នៅទីខ្ពស់បំផុត
ពីពេលនេះរហូតទៅអាម៉ែននិងអាម៉ែន៕
២. ព្រះអង្គទ្រង់ពង្រីកយោបល់ដល់ពួកបរិសុទ្ធ
សាងឡើងវិញចៅក្រមនិងអស់លោកដូចពីដើម
តម្រិះនិងព្រះចេស្តានៃព្រះរីកសាយវិសុទ្ធ
ស្បៃគ្របដណ្តប់ផែនដីចាប់ផ្តើមរសាត់ទៅ
[Chorus]
យើងច្រៀងហើយយើងនឹងស្រែកទ្រហោនឹងពលស្ថានសួគ៌
ហូសាណាហូសាណាដល់ព្រះនិងកូនចៀម
សូមសរសើរដល់ព្រះអង្គគង់នៅទីខ្ពស់បំផុត
ពីពេលនេះរហូតទៅអាម៉ែននិងអាម៉ែន៕
៣. យើងនឹងរួមគ្នាបួងសួងក្នុងការជំនុំសក្តិសិទ្ធិ
ដើម្បីពង្រីកនគរនៃស្ថានសួគ៌ទូទៅ
ដោយនូវសេចក្តីជំនឿយើងនឹងចាប់ផ្តើមទទួល
វិវរណៈនិងព្រះពរនិងសិរីល្អនៃព្រះ
[Chorus]
យើងច្រៀងហើយយើងនឹងស្រែកទ្រហោនឹងពលស្ថានសួគ៌
ហូសាណាហូសាណាដល់ព្រះនិងកូនចៀម
សូមសរសើរដល់ព្រះអង្គគង់នៅទីខ្ពស់បំផុត
ពីពេលនេះរហូតទៅអាម៉ែននិងអាម៉ែន៕
៤. ពរជ័យនៅក្នុងថ្ងៃដែលកូនចៀមហើយនិងសត្វសិង្ហ
និងរស់នៅនឹងគ្នាដោយឥតចេះមានកំហឹង
ហើយអេប្រាអិមនឹងពាក់មកុដដោយពរនៅស៊ីយ៉ូន
កាលព្រះយេស៊ូវយាងមកដោយព្រះរាជរថភ្លើង
[Chorus]
យើងច្រៀងហើយយើងនឹងស្រែកទ្រហោនឹងពលស្ថានសួគ៌
ហូសាណាហូសាណាដល់ព្រះនិងកូនចៀម
សូមសរសើរដល់ព្រះអង្គគង់នៅទីខ្ពស់បំផុត
ពីពេលនេះរហូតទៅអាម៉ែននិងអាម៉ែន៕
និពន្ធទំនុកច្រៀង ៖ វិលលាម ដ័បបុលយូ. ហ្វែប្ស ឆ្នាំ ១៧៩២–១៨៧២។ បានច្រៀងនៅពេលធ្វើពិធីឆ្លងព្រះវិហារបរិសុទ្ធ ខឺតឡង់ ក្នុងឆ្នាំ ១៨៣៦។
និពន្ធបទភ្លេង ៖ អនា. ប្រ. ឆ្នាំ ១៨៤៤