45
កូនចៅនៃព្រះទ្រង់គង់ក្បែរអ្នក
ដោយសុភាពរាបសា
១. កូនចៅព្រះអើយទ្រង់គង់ក្បែរអ្នកឃុំគ្រងថ្នមអ្នក
ទាំងយប់ថ្ងៃត្រេកអរបានបមបីឲ្យពរអ្នក
បើអ្នកឃ្មាតខ្មីធ្វើរឿងត្រូវទ្រង់ឲ្យពរអ្នក
ទ្រង់ឲ្យពរអ្នកបើដាក់ក្ដីទុកចិត្តលើទ្រង់។
២. កូនចៅព្រះអើយទេវតាសួគ៌ាមើលទង្វើអ្នក
ទាំងយប់ថ្ងៃកត់សម្ដីទាំងអាក្រក់ល្អក្ដី
ដោយស្មោះឥតបីលើចំណារចូរមានគុណធម៌
ចូរមានគុណធម៌ព្រះនឹងឲ្យពរដល់ចិត្តស្មោះ។
៣. ព្រះត្រេកអរបង្រៀនអ្នករាល់គ្នាដោយសំឡេងព្រះ
វិញ្ញាណទ្រង់ស្ដាប់ត្រងត្រាប់នូវការបំផុសនោះ
អ្នកនឹងរីករាយរៀងរាល់ថ្ងៃឱ!ចូរស្មោះត្រង់
ឱ!ចូរស្មោះត្រង់ដល់ព្រះអ្នកនិងស៊ីយ៉ូនផង៕
និពន្ធទំនុកច្រៀង ៖ ឆាលីស អិល. វ៉កឃឺ ឆ្នាំ ១៨៣២–១៩០៤
និពន្ធបទភ្លេង ៖ ចន ម៉ែនស្សី ម៉ាកហ្វាឡែន ឆ្នាំ ១៨៣៣–១៨៩២
ទំនុកតម្កើង 37:3–5