126 ផ្ទុំនៅក្នុងស្នូកទីឆ្ងាយ ដោយសុខសាន្ត ១. យប់សុខសាន្តយប់វិសុទ្ធ ស្ងប់ស្ងាត់ឈឹងស្រួលបំផុត នៅជុំវិញព្រះបុត្រនិងមាតា ជាបុត្រាដ៏ទន់ភ្លន់អស្ចារ្យ សូមផ្ទុំលក់ដោយសុខសាន្ត សូមផ្ទុំលក់ដោយសុខសាន្ត។ ២. យប់សុខសាន្តយប់វិសុទ្ធ ពួកឃ្វាលចៀមបានភ័យស្លុត! ដោយមានសិរីល្អដ៏អស្ចារ្យ ទេវតាមកច្រៀងហាលេលូយ៉ា ព្រះសង្គ្រោះប្រសូតហើយ! ព្រះសង្គ្រោះប្រសូតហើយ! ៣. យប់សុខសាន្តយប់វិសុទ្ធ ព្រះបុត្រព្រះបរិសុទ្ធ ដោយមានរស្មីភ្លឺពីព្រះភក្ត្រ ឲ្យបានឃើញព្រះគុណទ្រង់ជាយ៉ាងជាក់ ក្នុងកាលទ្រង់ប្រសូតនោះ ក្នុងកាលទ្រង់ប្រសូតនោះ៕ និពន្ធទំនុកច្រៀង ៖ យ៉ូសែប មរ ឆ្នាំ ១៧៩២–១៨៤៨ បកប្រែដោយ ចន អែព យ៉ង់ ឆ្នាំ ១៨២០–១៨៨៥ និពន្ធបទភ្លេង ៖ ហ្វ្រានស៍ គ្រូបើរ ឆ្នាំ ១៧៨៧–១៨៦៣ លូកា 2:7–14 អាលម៉ា 7:10–12