57
ព្រះអង្គសូមទទួលភក្តីពិត
ដោយថ្វាយបង្គំ
១. ព្រះអង្គសូមទទួលភក្តីពិត
សូមព្រះវិញ្ញាណទ្រង់ខ្សឹបប្រាប់
សូមឲ្យចិត្តយើងមានក្តីស្នេហ៍ស្និទ្ធ
ហើយស្រឡាញ់ទ្រង់កាន់តែខ្លាំង
កុំបោះបង់យើងកុំបោះបង់យើង
ព្រះអម្ចាស់អើយជួយយើងឈ្នះ
កុំបោះបង់យើងកុំបោះបង់យើង
ព្រះអម្ចាស់អើយជួយយើងឈ្នះ។
២. ជួយយើងគ្រប់គ្នាធ្វើតាមបញ្ញត្តិ
ហើយមានជីវភាពគ្រប់គ្រាន់
សូមព្រះវិញ្ញាណទ្រង់ដឹកនាំយើង
ដល់យើងសម្រេចគោលដៅសួគ៌
សូមមើលថែយើងសូមមើលថែយើង
លុះត្រាយើងបានជ័យជម្នះ
សូមមើលថែយើងសូមមើលថែយើង
លុះត្រាយើងបានជ័យជម្នះ។
៣. សូមឲ្យយើងរះឡើងនៅថ្ងៃមុខ
បានរួចពីបាបរៀងរាល់ថ្ងៃ
នៅព្រលឹមនៃការរស់ឡើងវិញ
យើងអាចរស់ដោយសុខនឹងទ្រង់
ថ្កើងទ្រង់ជានិច្ចថ្កើងទ្រង់ជានិច្ច
រហូតដល់អស់កល្បទៅអើយ
ថ្កើងទ្រង់ជានិច្ចថ្កើងទ្រង់ជានិច្ច
រហូតដល់អស់កល្បទៅអើយ៕
និពន្ធទំនុកច្រៀង ៖ រីឆាឌ អាល់ឌ្រីឌ ឆ្នាំ ១៨១៥–១៨៩៦
និពន្ធបទភ្លេង ៖ យ៉ូសែប ជេ. ដេនីស៍ ឆ្នាំ ១៨៥១–១៩២០
ហេព្រើរ 12:1–2