តន្ត្រី
មក មក ពួក​បរិសុទ្ធ


18

មក មក ពួក​បរិសុទ្ធ

ដោយ​ប្តេជ្ញា​ចិត្ត

១. មក​មក​ពួក​បរិសុទ្ធ​កុំ​ខ្លាច​ឡើយ​ណា

តែ​ខិតខំ​ដោយ​សាទរ

ថ្វី​បើ​ដំណើរ​នេះ​លំបាក​របៀប​ណា

ព្រះគុណ​នឹង​ជួយ​លើក​ទ្រ

គ្រាន់បើ​ជាង​បើ​យើង​ខំ​ឧស្សាហ៍

កម្ចាត់​ចោល​កង្វល់​យើង​នៅ​រុញរា

ធ្វើ​បែប​នេះ​ទើប​ចិត្ត​នឹង​រីករាយ—

ស្រួល​ទាំងអស់! ​ស្រួល​ទាំងអស់!

២. ម្តេច​ក៏​យើង​ទួញ​នឹង​ថា​ជីវិត​ពិបាក?

មិន​មែន​ទេ​ត្រូវ​ទាំងអស់

ម្តេច​ក៏​យើង​គិត​ចង់​បាន​រង្វាន់​ដ៏​ធំ

បើ​យើង​នៅ​គេច​ចម្បាំង

ចូរ​ពាក់​គ្រឿងសឹក​មាន​ចិត្ត​ក្លាហាន

ព្រះ​យើង​មិន​ដែល​បោះបង់​ចោល​យើង​ឡើយ

បន្តិច​ទៀត​យើង​នឹង​មាន​រឿង​ប្រាប់—

ស្រួល​ទាំង​អស់!​ ស្រួល​ទាំង​អស់!

៣. យើង​នឹង​រក​ឃើញ​កន្លែង​ដែល​ព្រះ​រៀប​ទុក

នៅ​ទិស​ខាង​លិច​ដ៏​ឆ្ងាយ

គឺ​ជា​កន្លែង​ដែល​គ្មាន​នរណា​កំហែង

ពួក​បរិសុទ្ធ​បាន​ពរ

ចូរ​យើង​បន្លឺ​សំឡេង​សរសើរ

តម្កើង​ចំពោះ​ព្រះ​និង​រាជា​យើង

យើង​នឹង​បន្លឺ​ពាក្យ​នេះ​ឱ្យ​ខ្លាំង—

ស្រួល​ទាំងអស់!​ ស្រួល​ទាំងអស់!

៤. ហើយ​បើ​យើង​ស្លាប់​មុន​ពេល​ដំណើរ​យើង​ចប់

ថ្ងៃ​សប្បាយ! ​ស្រួល​ទាំងអស់!

នោះ​យើង​បាន​ផុត​ពី​ទុក្ខ​លំបាក​អាស្រូវ

យើង​នៅ​ផង​ពួក​សុចរិត

បើ​ព្រះ​ទុក​ឱ្យ​យើង​មាន​ជីវិត

ឱ្យ​ឃើញ​ពួក​បរិសុទ្ធ​បាន​ទី​នៅ

នោះ​យើង​នឹង​ច្រៀង​បទ​ដ៏​ពិរោះ—

ស្រួល​ទាំង​អស់!​ ស្រួល​ទាំង​អស់!

និពន្ធ​ទំនុក​ច្រៀង ៖ វិលលាម ខ្លេតុន ឆ្នាំ ១៨១៤–១៨៧៩

និពន្ធ​បទ​ភ្លេង ៖ ចម្រៀង

គោលលិទ្ធិនិងសេចក្តីសញ្ញា 61:36–39

គោលលិទ្ធិនិងសេចក្តីសញ្ញា 59:1–4