១. ព្រះអង្គយើងសូមមុនឃ្លាតទៅ
ឲ្យយល់មេរៀននាថ្ងៃនេះ
ដក់ជ្រាបចូលជ្រៅក្នុងដួងចិត្ត
ដិតជាប់អារម្មណ៍យើងជានិច្ច។
២. ក្នុងវ័យយើងដ៏សែនក្មេងខ្ចី
យើងចង់ក្រៃត្រាប់រាល់ច្បាប់ទ្រង់
នាំយើងលើផ្លូវពិតឧត្តម្ភ
ឲ្យយើងរឹងមាំធ្វើតាមទ្រង់។
៣. ឱ!បិតាដ៏ករុណា
កាលយើងធ្វើការក្នុងក្ដីល្អ
សូមយើងបានជួបក្ដីបវរ
អំណររីករាយបម្រើទ្រង់។
៤. សូមទ្រង់អភ័យកំហុសយើង
ឲ្យយើងបានឃ្លាតពីការល្បួង
ជួយយើងតែងរស់ក្នុងជីវិត
ដ៏បរិសុទ្ធចំពោះទ្រង់៕
និពន្ធទំនុកច្រៀង ៖ ចច ម៉ែនវ៉ានីង ឆ្នាំ ១៨៥៤–១៨៨៩
និពន្ធបទភ្លេង ៖ ប៉ែនយ៉ាមីន មីលហ្គូវ ឆ្នាំ ១៧៣១–១៨១០ រៀប. ដោយ អ៊ីបីនីស្សឺ ប៊ីស្លី ឆ្នាំ ១៨៤០–១៩០៦