តន្ត្រី
ចូរ​យើង​អរ​សប្បាយ


3

ចូរ​យើង​អរ​សប្បាយ

ដោយ​អរ​សប្បាយ

១. ចូរ​យើង​អរ​ស​ប្បាយ​នៅ​ថ្ងៃ​នៃ​សេច​ក្តី​ស​ង្គ្រោះ

យើង​ពុំ​ដើរ​ដូច​ជា​ម​នុស្ស​ច​ម្លែក​ទៀត​ឡើយ

ដំ​ណឹង​ល្អ​នឹង​ប្រ​កាស​ប្រាប់​យើង​និង​អស់​ទាំង​លោក

ហើយ​ប​ន្តិច​ទៀត​ម៉ោង​នៃ​ការ​ប្រោស​លោះ​នឹង​មក​ដល់

កាល​គ្រប់​អ្វី​ដែល​ស​ន្យា​នឹង​បាន​មក​ដល់​ពួក​យើង

ហើយ​ពី​ព្រឹក​ដល់​យប់​គ្មាន​នរ​ណា​ធ្វើ​ទុក្ខ​ឡើយ

ហើយ​ផែន​ដី​នឹង​ឃើញ​ថា​ល្អ​ដូច​ជា​សួន​អេ​ដែន

ព្រះ​យេ​ស៊ូវ​ហៅ​ «មក​វិញ» ​ឱ!​ វង្ស​អ៊ី​ស្រា​អែល​អើយ។

២. យើង​ស្រ​ឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​មិន​បែក​បាក់​ឡើយ

តែ​ឈប់​ធ្វើ​អា​ក្រក់​ហើយ​រួប​រួម​ចិត្ត​តែ​មួយ

ហើយ​កាល​ម​នុស្ស​អា​ក្រក់​កំ​ពុង​តែ​ភិត​ភ័យ​ញ័រ

យើង​នឹង​រង់​ចាំ​ដល់​ថ្ងៃ​ដែល​ព្រះ​ស​ង្គ្រោះ​នឹង​មក

កាល​គ្រប់​អ្វី​ដែល​ស​ន្យា​នឹង​បាន​មក​ដល់​ពួក​យើង

ហើយ​ពី​ព្រឹក​ដល់​យប់​គ្មាន​នរ​ណា​ធ្វើ​ទុក្ខ​ឡើយ

ហើយ​ផែន​ដី​នឹង​ឃើញ​ថា​ល្អ​ដូច​ជា​សួន​អេ​ដែន

ព្រះ​យេ​ស៊ូវ​ហៅ​ «មក​វិញ»​ ឱ!​ វង្ស​អ៊ី​ស្រា​អែល​អើយ។

៣. យើង​ទុក​ចិត្ត​លើ​ព្រះ​ហ​ត្ថា​នៃ​ព្រះ​យេ​ហូ​វ៉ា

ឱ្យ​នាំ​យើង​ឆ្លង​កាត់​គ្រា​ង​ងឹត​ដ៏​លំ​បាក

ហើយ​ក្រោយ​ពី​ការ​រង​ទុក្ខ​និង​ការ​ច្រូត​កាត់​រួច​ហើយ

យើង​ក្រោក​នឹង​ពួក​ស្មោះ​ត្រង់​កាល​ព្រះ​ស​ង្គ្រោះ​យាង​មក

កាល​គ្រប់​អ្វី​ដែល​ស​ន្យា​នឹង​បាន​មក​ដល់​ពួក​យើង

ហើយ​យើង​នឹង​បាន​លើក​ឡើង​ជា​មួយ​ពួក​ទេវ​តា

ហើយ​ផែន​ដី​នឹង​ឃើញ​ថា​ល្អ​ដូច​ជា​សួន​អេ​ដែន

ព្រះ​គ្រីស្ទ​ហើយ​រាស្ត្រ​ទ្រង់​នឹង​រួប​រួម​គ្នា​តែ​មួយ៕

និពន្ធ​ទំនុក​ច្រៀង ៖ វិលលាម ដ័បបុលយូ. ហ្វែប្ស ឆ្នាំ ១៧៩២–១៨៧២

និពន្ធ​បទ​ភ្លេង ៖ ហែនរី តាគឺ ឆ្នាំ ១៨២៦–១៨៨២

ម៉ូសេ 7:61–67

មាត្រានៃសេចក្តីជំនឿ 1:10