162 សង្ឃឹមអ៊ីស្រាអែល ដោយស្វាហាប់ ១. សង្ឃឹមអ៊ីស្រាអែលទ័ពស៊ីយ៉ូន កូនចៅនៃដែនដីសន្យា មើលព្រះប្រមុខប្រាប់ឲ្យទៅមុខ ចម្បាំងជិតចាប់ផ្តើមហើយណា៎! [Chorus] សង្ឃឹមអ៊ីស្រាអែលក្រោកឡើង ដោយកាន់ដាវពន្លឺក្ដីពិត សគ្រាមស្រែកថា៖«មើលបួងសួង!» ថ្ងៃនេះមារសត្រូវសាបសូន្យ៕ ២. មើលមារសត្រូវមានគ្នាសន្ធឹក បាបកម្មមានច្រើនយ៉ាងពន្លឹក សង្ឃឹមអ៊ីស្រាអែលទៅមុខច្បាំង ឥឡូវយើងត្រូវតែបានឈ្នះ! [Chorus] សង្ឃឹមអ៊ីស្រាអែលក្រោកឡើង ដោយកាន់ដាវពន្លឺក្ដីពិត សគ្រាមស្រែកថា៖«មើលបួងសួង!» ថ្ងៃនេះមារសត្រូវសាបសូន្យ៕ ៣. ច្បាំងសម្រាប់ស៊ីយ៉ូនកុំបោះបង់ លើកដាវច្បាំងនឹងមារសត្រូវ! មួយដាវមួយដាវសម្លាប់សត្រូវ បោះជំហានទៅយកជ័យឈ្នះ [Chorus] សង្ឃឹមអ៊ីស្រាអែលក្រោកឡើង ដោយកាន់ដាវពន្លឺក្ដីពិត សគ្រាមស្រែកថា៖«មើលបួងសួង!» ថ្ងៃនេះមារសត្រូវសាបសូន្យ៕ ៤. មិនយូរប៉ុន្មានចម្បាំងនឹងចប់ សត្រូវនឹងឱនក្បាលក្រាបចុះ ទៅមុខទៅមុខយុវជនស៊ីយ៉ូន រង្វាន់អ្នកជាមកុដជ័យ [Chorus] សង្ឃឹមអ៊ីស្រាអែលក្រោកឡើង ដោយកាន់ដាវពន្លឺក្ដីពិត សគ្រាមស្រែកថា៖«មើលបួងសួង!» ថ្ងៃនេះមារសត្រូវសាបសូន្យ៕ និពន្ធទំនុកច្រៀង ៖ យ៉ូសែប អិល. ធោនស៊ីនដ៍ ឆ្នាំ ១៨៤៩–១៩៤២ និពន្ធបទភ្លេង ៖ វិលលាម ក្លេសុន ឆ្នាំ ១៨៤០–១៨៨៧ អេភេសូ 6:10–18 នីហ្វៃ ទី ២ 28:7–8, 20–28