តន្ត្រី
មកអ្នកដែលមានអំណរ


43

មកអ្នកដែលមានអំណរ

ដោយស្វាហាប់

១. មកអ្នកដែលមានអំណរមក

មកច្រៀងបទនៃការច្រូតកាត់

ផលទាំងអស់ត្រូវបានប្រមូល

មុនព្យុះរងាបោកបក់ផាត់

ព្រះយើងទ្រង់ពិតជាប្រទាន

ឲ្យបានតាមតម្រូវការយើង

ចូរមកដំណាក់នៃព្រះមក

មកច្រៀងបទនៃការច្រូតកាត់។

២. លោកទាំងមូលជាវាលស្រែព្រះ

ផលផ្លែបង្ហាញពីគុណទ្រង់

ស្រូវស្រងែដាំជាមួយគ្នា

មានទាំងអំណរនិងទុក្ខព្រួយ

ដំបូងជាពន្លករួចបែក

ជាគួរក្រោយទៀតចេញជាគ្រាប់

ព្រះនៃចម្រូតផ្តល់ពរយើង

ឲ្យមានគ្រាប់ដែលល្អហើយសុទ្ធ៕

និពន្ធទំនុកច្រៀ​ង ៖ ហ៊ីនរី អាល់ហ្វ័ឌ ឆ្នាំ ១៨១០–១៨៧១

និពន្ធបទភ្លេ​ង ៖ ចច ជេអ៊ីលវី ឆ្នាំ ១៨១៦–១៨៩៣

គោលលិទ្ធិនិងសេចក្តីសញ្ញា 86:1–7

ម៉ាកុស 4:26–28