តន្ត្រី
មករាល់បុត្រានៃព្រះ (បុរស)


199

មករាល់បុត្រានៃព្រះ

បុរស

ដោយអង់អាច

១. មករាល់បុត្រានៃព្រះដែលបានទទួលបព្វជិតភាព

ចូរទៅផ្សាយដំណឹងល្អហើយរៀបប្រមូលផ្ដុំរាស្ត្រទ្រង់

កិច្ចការថ្ងៃចុងក្រោយបានចាប់ផ្ដើម

ប្រមូលអ៊ីស្រាអែលដែលបែកខ្ញែក

ដោយនាំគេទៅស៊ីយ៉ូនច្រៀងសរសើរព្រះអង្គ។

២. មករាល់កូនចៀមខ្ចាត់ព្រាត់មកត្រងត្រាប់ស្ដាប់អ្នកគង្វាល

កាលបានពរដែលព្យាករទុកដែលព្យាការីបានប្រាប់

ជាយូរលង់ហើយថា៖ទ្រង់នឹងប្រមូល

អ្នកឲ្យចូលមកក្នុងក្រោលទ្រង់

ដោយនាំអ្នកទៅស៊ីយ៉ូនច្រៀងសរសើរព្រះអង្គ។

៣. ប្រែចិត្តជ្រមុជដោយទឹកឲ្យបាបនៃអ្នកបានអត់ឱន

តោងជាប់នឹងព្រះវិញ្ញាណទើបអ្នកនឹងបានរួបរួមគ្នា

ដាក់រាល់ទុក្ខវេទនាអ្នកលើទ្រង់

ការអធិស្ឋានអ្នកទ្រង់នឹងស្ដាប់

ដោយនាំអ្នកទៅស៊ីយ៉ូនច្រៀងសរសើរព្រះអង្គ។

៤. ពេលទុក្ខព្រួយអ្នករសាយឯការឈឺចាប់ក៏ស្រាកស្រាន្ត

នោះព្រលឹងអ្នករីករាយរង់ចាំដំណើររស់ឡើងវិញ

កាលជួបទ្រង់អ្នកពេញដោយអំណរ

ឋិតក្នុងក្ដីត្រេកអរនៃសួគ៌ា

មួយពាន់ឆ្នាំក្នុងស៊ីយ៉ូនច្រៀងសរសើរព្រះអង្គ៕

និពន្ធ​ទំនុក​ច្រៀ​ង ៖ ថូម៉ាស ដាវីនផត ឆ្នាំ ១៨១៥–១៨៨៨

និពន្ធ​បទ​ភ្លេ​ង ៖ អូសុន ប្រាដ្ត ហ៊ឺស ឆ្នាំ ១៨៥១–១៩៣២

គោលលិទ្ធិនិងសេចក្តីសញ្ញា 33:5–11

គោលលិទ្ធិនិងសេចក្តីសញ្ញា 133:7–8, 56