តន្ត្រី
ក្នុង​ការ​នឹក​ចាំ​ដល់​ពលិកម្ម


112

ក្នុង​ការ​នឹក​ចាំ​ដល់​ពលិកម្ម

ដោយ​ការ​អធិស្ឋាន

១. ក្នុងការនឹកចាំដល់ការឆ្កាងទ្រង់

បិតាអើយយើងជួបជុំពេលនេះ

សូមវិញ្ញាណផ្អែមល្ហែមទ្រង់គង់នៅ

ឲ្យយើងទទួលព្រះចេស្ដាទ្រង់។

២. ព្រះសង្គ្រោះនៅគែតសេម៉ានី

ទ្រង់មិនរួញខ្លាចសោយពែងល្វីងចត់

ព្រោះយើងទ្រង់ឆ្កាងត្រង់កាល់វ៉ារី

គេបានឆ្កាងទ្រង់នៅលើឈើឆ្កាង។

៣. នំបុ័ងបេះចែកយើងមានគារវៈ

ព្រមនឹងពែងទឹកយើងទទួលទាន

នូវព្រះកាយនិងលោហិតបង្ហូរ

ដើម្បីជាការលោះថ្លៃបាបយើង។

៤. បិតាអើយសូមសាក្រាម៉ង់នេះ

ធ្វើឲ្យគ្រប់ព្រលឹងបរិសុទ្ធ

គ្រប់អ្នកទទួលទានដោយចិត្តស្មោះ

ដើម្បីរួបរួមនឹងព្រះសង្គ្រោះ៕

និពន្ធទំនុកច្រៀ​ង ៖ ហ្វ្រេក អាយឃូយមេន ឆ្នាំ ១៨៨០–១៩៦៣ ។ © ១៩៤៨ IRI

និពន្ធបទភ្លេ​ង ៖ អាលីស្សែនឌឺ ឆ្រីននឿ ឆ្នាំ ១៩០១–១៩៨៧ ។ © ១៩៤៨ IRI

គោលលិទ្ធិនិងសេចក្តីសញ្ញា 20:75

គោលលិទ្ធិនិងសេចក្តីសញ្ញា 19:18–19