តន្ត្រី
ឱ! សូមនាំយើងព្រះយេហូវ៉ា


35

ឱ! សូមនាំយើងព្រះយេហូវ៉ា

ដោយមានភាពអស្ចារ្យ

១. ឱ!សូមនាំយើងព្រះយេហូវ៉ា

នាំយើងទៅដែនដីសន្យា

យើងទន់ខ្សោយតែព្រះអង្គរឹងមាំ

សូមនាំយើងដោយព្រះហស្តទ្រង់

ព្រះវិញ្ញាណទ្រង់ព្រះវិញ្ញាណទ្រង់

សូមថែយើងដល់ទ្រង់យាងមកទ្រង់យាងមក

សូមថែយើងដល់ទ្រង់យាងមក។

២. ព្រះយេស៊ូវសូមបើកភ្នំស៊ីយ៉ូន

ឲ្យព្រះពរចាក់ស្រោចចុះមក

ទុកឲ្យពន្លឺភ្លើងក្នុងពពក

នាំយើងជ្រកផ្ទះបរិសុទ្ធ

ព្រះអង្គប្រោសលោះព្រះអង្គប្រោសលោះ

ឱ!សូមនាំមកថ្ងៃស្វាគមន៍ថ្ងៃស្វាគមន៍!

ឱ!សូមនាំមកថ្ងៃស្វាគមន៍!

៣. នៅពេលផែនដីចាប់ផ្តើមរញ្ជួយ

សូមជួយយើងកុំឲ្យភ័យព្រួយ

ពេលទ្រង់កាត់ក្តីពួកទុច្ចរិតសូន្យ

សូមរក្សាយើងនៅស៊ីយ៉ូន

ច្រៀងសរសើរទ្រង់ច្រៀងសរសើរទ្រង់

ចម្រៀងសរសើរថ្វាយដល់ទ្រង់ថ្វាយដល់ទ្រង់

ចម្រៀងសរសើរថ្វាយដល់ទ្រង់៕

និពន្ធទំនុកច្រៀ​ង ៖ វិលលាម វិលលាមស៍ ឆ្នាំ ១៧១៧–១៧៩១។ វគ្គទីមួយបក.ដោយ ពេត្រុស វិលលាមស៍ ឆ្នាំ ១៧២២–១៧៩៦

និពន្ធបទភ្លេ​ង ៖ ចន ហូចស៍ ឆ្នាំ ១៨៧៣–១៩៣២

និក្ខមនំ 13:21–22

គោលលិទ្ធិនិងសេចក្តីសញ្ញា 45:57