161
ចូរបន្ត
ដោយអង់អាច
១. — រឹងមាំដូចជាភ្នំជុំវិញយើង
យើងឈរក្លាហានស្មោះស្ម័គ្រ
លើសិលាដែលដូនតាយើងសាង
សម្រាប់យើងលើដីល្អនេះ—
ថ្មនៃសុចរិតនិងនៃគុណធម៌
ក្តីជំនឿលើព្រះមានព្រះជន្ម
គេលើកទង់ជ័យជម្នះទ្រង់ឡើង—
លើវាលស្មៅដ៏ល្វឹងល្វើយ។
[Chorus]
ហើយយើងឮបទច្រៀងពីចម្ងាយ៖
ចូរបន្តចូរបន្តចូរបន្ត!
ជ្រលងដងអូរស្រែកបន្ទរថា៖
ចូរបន្តចូរបន្តចូរបន្ត!
លើកទង់យើងឲ្យបានខ្ពស់ឡើង
យើងដើរទៅកាលថ្ងៃរះមក
ឱ! យុវវ័យថ្លៃថ្នូរអើយ
ចូរបន្តចូរបន្តចូរបន្ត!
២. យើងស្ថាបនាលើថ្មលោកបានដាក់
ជាដំណាក់ថ្វាយដល់ស្តេច
នៅក្នុងរបៀងដ៏រុងរឿងទ្រង់
យើងនឹងថ្វាយបទសរសើរ
ដល់កេរដំណែលដែលលោកបន្សល់
មិនមែនជាកេរនៃមាសប្រាក់ឡើយ
តែជាពរជ័យដ៏នៅអស់កល្ប
នៃក្តីស្នេហ៍និងអំណរ។
[Chorus]
ហើយយើងឮបទច្រៀងពីចម្ងាយ៖
ចូរបន្តចូរបន្តចូរបន្ត!
ជ្រលងដងអូរស្រែកបន្ទរថា៖
ចូរបន្តចូរបន្តចូរបន្ត!
លើកទង់យើងឲ្យបានខ្ពស់ឡើង
យើងដើរទៅកាលថ្ងៃរះមក
ឱ! យុវវ័យថ្លៃថ្នូរអើយ
ចូរបន្តចូរបន្តចូរបន្ត!
និពន្ធទំនុកច្រៀង ៖ រ៉ូត មេ ហ្វក្ស ឆ្នាំ ១៨៥៣–១៩៥៨។ © ១៩៤៨ IRI
និពន្ធបទភ្លេង ៖ អាល់ហ្វ្រីឌ អិម. ឌ័ហាំ ឆ្នាំ ១៨៧២–១៩៥៧។ © ១៩៤៨ IRI