150
ចូររាប់ព្រះពរ
ដោយរីករាយ
១. កាលណាទុក្ខលំបាកសង្កត់ជាខ្លាំងពន់ពេក
ហើយមើលទៅទាំងអស់ខូចខាតគួរមានសង្វេគ
ចូររាប់ព្រះពរទ្រង់ផ្តល់រាប់មួយម្តងមួយម្តង
នោះនឹងនឹកអរឡើងដោយឃើញព្រះគុណព្រះអង្គ។
[Chorus]
ចូររាប់ព្រះពរ
ដោយរ៉ាយរាប់មួយម្តង
ចូររាប់ព្រះពរ
នឹកពីគុណព្រះអង្គ
ចូររាប់ព្រះពរ
ដោយរ៉ាយរាប់មួយម្តង
ចូររាប់ព្រះពរក្រាស់ក្រែល
ជាគុណនៃព្រះអង្គ៕
២. តើមានបន្ទុកធ្ងន់ដោយកង្វល់ហួសប្រមាណ?
តើឈើឆ្កាងសង្កត់លើអ្នកចិត្តមិនចេះក្សាន្ត?
ចូររាប់ព្រះពរទ្រង់ផ្តល់នោះនឹងលែងសង្ស័យ
ហើយនឹងមានបទចៀងសប្បាយក្នុងចិត្តរាល់ថ្ងៃ។
[Chorus]
ចូររាប់ព្រះពរ
ដោយរ៉ាយរាប់មួយម្តង
ចូររាប់ព្រះពរ
នឹកពីគុណព្រះអង្គ
ចូររាប់ព្រះពរ
ដោយរ៉ាយរាប់មួយម្តង
ចូររាប់ព្រះពរក្រាស់ក្រែល
ជាគុណនៃព្រះអង្គ៕
៣. កាលណាអ្នកឃើញអ្នកដទៃមានទ្រព្យសន្ធឹក
ត្រូវគិតពីទ្រព្យព្រះសន្យាដ៏ច្រើនពន្លឹក
ចូររាប់ព្រះពរទ្រង់ផ្តល់ដែលប្រាក់ទិញមិនបាន
និងរង្វាន់ព្រះទ្រង់ប្រទាននៅបរមស្ថាន។
[Chorus]
ចូររាប់ព្រះពរ
ដោយរ៉ាយរាប់មួយម្តង
ចូររាប់ព្រះពរ
នឹកពីគុណព្រះអង្គ
ចូររាប់ព្រះពរ
ដោយរ៉ាយរាប់មួយម្តង
ចូររាប់ព្រះពរក្រាស់ក្រែល
ជាគុណនៃព្រះអង្គ៕
៤. ដូច្នេះក្នុងគ្រប់ការជំទាស់ទោះតូចឬធំ
នោះមិនត្រូវស្រយុតចិត្តឬកើតភ័យបារម្ភ
ចូររាប់ព្រះពរទ្រង់ផ្តល់នោះទេវតានឹងស្តាប់
ហើយគាំពារដំណើរទៅដល់ត្រើយជាដរាប។
[Chorus]
ចូររាប់ព្រះពរ
ដោយរ៉ាយរាប់មួយម្តង
ចូររាប់ព្រះពរ
នឹកពីគុណព្រះអង្គ
ចូររាប់ព្រះពរ
ដោយរ៉ាយរាប់មួយម្តង
ចូររាប់ព្រះពរក្រាស់ក្រែល
ជាគុណនៃព្រះអង្គ៕
និពន្ធទំនុកច្រៀង ៖ ចនសុន អុតមេន ជុញ្ញ័រ ឆ្នាំ ១៨៥៦–១៩២២
និពន្ធបទភ្លេង ៖ អែដវិន អូ អិកសែល ឆ្នាំ ១៨៥១–១៩២១