តន្ត្រី
រាល់ជនបង្ហាញយើងពីការល្អ


183

រាល់ជនបង្ហាញយើងពីការល្អ

ដោយត្រិះរិះពិចារណា

១. រាល់ជនបង្ហាញយើងពីការល្អ

សឲ្យឃើញពីក្ដីមេត្តាទ្រង់

ទ្រង់ឲ្យពរពីឋានដ៏ខ្ពស់ក្រៃ

តាមទឹកចិត្តនៃជនដ៏ប្រពៃ។

២. រាល់អំណោយទានទ្រង់បានប្រទាន

រាល់ក្ដីល្អយើងអាចចេះសូត្ររៀន

គ្មានអ្វីលើសពីមិត្តចិត្តព្រះគ្រីស្ទ

ចាក់ឫសគ្រឹះជំនឿឲ្យរីករាយ។

៣. កាលមិត្តម្នាក់នេះចាកចេញទៅបាត់

យើងចាំឥតភ្លេចដក់ជាប់ក្នុងចិត្ត

អនុស្សាវរីយដ៏ផ្អែមល្ហែមស្អិត

ព្រះអង្គអើយនាំឲ្យយើងជិតទ្រង់។

៤. ដ្បិតមិត្តឧត្តម្ភដែលបានលះបង់

ជីវិតថ្វាយដល់ព្រះនាមព្រះអង្គ

ឲ្យជីវិតយើងបានភាពសុខដុម

ឱ!ព្រះអង្គយើងស្ងើចក្ដីល្អទ្រង់៕

និពន្ធទំនុកច្រៀ​ង ៖ ឃេរីន លីន ដាវីសិន ក. ឆ្នាំ ១៩៤៣ ។ © ១៩៨៥ IRI

និពន្ធបទភ្លេ​ង ៖ អេ. ឡូរីនស៍ លីយ៉ុង ក. ឆ្នាំ ១៩៣៤–២០០៦ ។ © ១៩៨៥ IRI

សុភាសិត 17:17

សុភាសិត 4:18

គោលលិទ្ធិនិងសេចក្តីសញ្ញា 42:45–46