82
ទុកឲ្យព្រះវិញ្ញាណដឹកនាំ
ដោយទន់ភ្លន់
១. ទុកឲ្យព្រះវិញ្ញាណដឹកនាំ
ទុកឲ្យទ្រង់បង្រៀនការពិត
ទ្រង់នឹងថ្លែងអំពីព្រះគ្រីស្ទ
បំភ្លឺចិត្តយើងពីសួគ៌ា។
២. ទុកឲ្យព្រះវិញ្ញាណដឹកនាំ
ទុកឲ្យទ្រង់ខ្សឹបពេលយើងជ្រើស
ទ្រង់នាំទៅផ្ទះដោយសុខសាន្ត
បើយើងស្តាប់តាមសំឡេងទ្រង់។
៣. ឲ្យព្រះវិញ្ញាណព្យាបាលចិត្ត
តាមរយៈអំណាចទ្រង់ពិត
ចូរជីវិតយើងបរិសុទ្ធ
ដើម្បីទទួលទ្រង់គ្រប់ពេល៕
និពន្ធទំនុកច្រៀង ៖ ពីនីឡូប ម៉ូឌី អាលីន ក. ឆ្នាំ ១៩៣៩។ © ១៩៨៥ IRI
និពន្ធបទភ្លេង ៖ ម៉ាធីន ឆរ ឆ្នាំ ១៨៧៥–១៩៥៨ ។ © ១៩១៥ ដោយ J. Curwen & Sons, Ltd។