24 ឱ! អស់ធម្មជាតិនៃព្រះយើងអើយ ដោយសប្បាយ ១. ឱ!អស់ធម្មជាតិនៃព្រះយើងអើយ ចូរកុំកន្តើយឡើយរូមគ្នាច្រៀង ហាលេលូយ៉ា!ហាលេលូយ៉ា! សុរិយាពណ៌មាសភ្លឺចែងចាំង ដួងព្រះចន្ទជះរស្មីស្រទន់ ហាលេលូយ៉ា!ហាលេលូយ៉ា! [Chorus] ហាលេលូយ៉ា!ឱ!យើងច្រៀង ហាលេលូយ៉ា! ២. ខ្យល់វាយោអ្នកបក់ផាត់យ៉ាងខ្លាំង ពពករសាត់ពេញផ្ទៃវេហា ហាលេលូយ៉ា!ហាលេលូយ៉ា! ព្រឹកព្រាងថ្ងៃថ្មីសែនអំណរក្រៃ ស្បៃពេលរាត្រីបន្លឺសំនៀង ហាលេលូយ៉ា!ហាលេលូយ៉ា! [Chorus] ហាលេលូយ៉ា!ឱ!យើងច្រៀង ហាលេលូយ៉ា! ៣. ទន្លេថ្លាឆ្វង់ហូរមិនចេះដាច់ ប្រគំជាបទថ្វាយស្ដេចសូគ៌ា ហាលេលូយ៉ា!ហាលេលូយ៉ា! អណ្ដាតភ្លើងខ្មួលខ្មាញ់ឆេះបំភ្លឺ ផ្ដល់ជាពន្លឺនឹងភាពកក់ក្ដៅ ហាលេលូយ៉ា!ហាលេលូយ៉ា! [Chorus] ហាលេលូយ៉ា!ឱ!យើងច្រៀង ហាលេលូយ៉ា! ៤. ឱ! ព្រះធរណីដ៏ស្រស់ឥតបី ផ្ដល់ពរជ័យយើងជារៀងរាល់ថ្ងៃ ហាលេលូយ៉ា!ហាលេលូយ៉ា! បុប្ផា និងផល្លាក្នុងចម្ការ ចូរបង្ហាញសិរីរុងរឿងខ្លួន ហាលេលូយ៉ា!ហាលេលូយ៉ា! [Chorus] ហាលេលូយ៉ា!ឱ!យើងច្រៀង ហាលេលូយ៉ា! និពន្ធទំនុកច្រៀង ៖ សេន ហ្វ្រេនស៊ី មកពី អាស៊ីស៊ី ឆ្នាំ ១១៨២–១២២៦ បក. ដោយ វិលលាម អេចដ្រាបភឺ ១៨៥៥–១៩៣៣ និពន្ធបទភ្លេង ៖ ហ្គីសទ្លីក គីឆាន់ហ្គីសាង មកពី កុល ឆ្នាំ 1623 រៀប. ដោយរ៉ាហ្វ វ៉ូហ្គាន វិលលាមស៍ ឆ្នាំ ១៨៧២–១៩៥៦ ។ ការបកប្រែជាភាសាអង់គ្លេស តន្ត្រីមកពី ទំនុកតម្កើងអង់គ្លេស ។ ត្រូវបានប្រើប្រាស់ដោយមានការអនុញ្ញតពីសាកលវិទ្យាល័យ សារព័ត៌មានអក់ស្វឺដ ។ ការថតចម្លងដោយគ្មានការអនុញ្ញតថាលាយលក្ខណ៍អក្សរ ពីម្ចាស់រក្សាសិទ្ធិអ្នកនិពន្ធ គឺត្រូវហាមឃាត់ ។ ទំនុកតម្កើង 148 គោលលិទ្ធិនិងសេចក្តីសញ្ញា 128:23